អាជ្ញាធរនាំព្រះកាយព្រះសង្ឃ២អង្គទៅសាកសួរព្រោះតែស្រោចទឹកឲ្យកម្មករ
ដោយ វណ្ណ វិចារ
2013-01-21
ក្រុមកម្មករ និងពលរដ្ឋជាង ២ពាន់នាក់ នៅថ្ងៃទី២១ មករា ផ្ទុះការតវ៉ាហែក្បួនដើរស្រែកជយឃោសតាមបណ្ដោយផ្លូវជាតិលេខ៤ ទាមទារឲ្យអាជ្ញាធរដោះលែងព្រះសង្ឃ និងរកដំណោះស្រាយផ្ដល់អត្ថប្រយោជន៍ជូនកម្មករ។
ហេតុការណ៍នោះកើតឡើងបន្ទាប់ពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាំព្រះកាយព្រះសង្ឃពីរព្រះអង្គទៅសាកសួរ ដោយសារព្រះតេជព្រះគុណទាំងពីរអង្គនោះសូត្រធម៌ស្រោចទឹករំដោះគ្រោះឲ្យកម្មកររោងចក្រ យ៉ាក់ជីង (Yak Jing) ដែលធ្វើកូដកម្មទាមទារអត្ថប្រយោជន៍ផ្សេងៗអស់រយៈពេល ៣ថ្ងៃ មកហើយនោះ។
ក្រុមកម្មកររោងចក្រ យ៉ាក់ជីន ស្ថិតនៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផ្អាកការធ្វើកូដកម្មនៅមុខរោងចក្រ ដោយងាកទៅតវ៉ានៅមុខសាលាសង្កាត់ និងបន្តដំណើរថ្មើរជើងលើកបដាស្រែកទាមទារតាមបណ្ដោយផ្លូវជាតិលេខ៤ វិញ។ ការធ្វើបែបនេះ មកពីនគរបាលខណ្ឌពោធិ៍សែនជ័យ នាំព្រះកាយព្រះតេជព្រះគុណពីរព្រះអង្គដែលមកសូត្រធម៌លើករាសីឲ្យកម្មករទៅសួរនាំនៅសាលាខណ្ឌពោធិ៍សែនជ័យ។
សូមស្ដាប់សេចក្ដីរាយការណ៍បន្ថែម៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
No comments:
Post a Comment