អ្នកបឹងកក់ និងបុរីកីឡាតវ៉ារកដំណោះស្រាយជម្លោះដីធ្លី
2013-01-21
Radio Free Asia
ប្រជាពលរដ្ឋតំបន់បឹងកក់ និងបុរីកីឡា នាំគ្នាតវ៉ាពីរកន្លែងផ្សេងគ្នានៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣។ ក្រុមអ្នកភូមិបឹងកក់ ប្រមាណ ៧០នាក់ ទៅតវ៉ានៅមុខសាលារាជធានីភ្នំពេញ ដើម្បីបង្ហាញលិខិតនានាទៅអភិបាលក្រុង បញ្ជាក់ថាពួកគាត់រស់នៅស្របច្បាប់នៅលើទឹកដីតំបន់បឹងកក់ នោះ។
ចំណែកឯក្រុមអ្នកភូមិបុរីកីឡា វិញ មានគ្នាប្រមាណ ៥០នាក់ ទៅតវ៉ានៅមុខក្រសួងមហាផ្ទៃ មុខព្រឹទ្ធសភា និងនៅមុខទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដើម្បីយកញត្តិទៅដាក់ជូនថ្នាក់ដឹកនាំនៃស្ថាប័នទាំងនោះ ជួយអន្តរាគមន៍ទៅក្រុមហ៊ុនផានអ៊ីម៉ិច ដើម្បីសាងសង់អគារបន្ថែមទៀត

១. ក្រុមអ្នកភូមិបឹងកក់ កាន់បដាតវ៉ានៅមុខសាលារាជធានីភ្នំពេញ។ ដោយ មុំ សុផុន |
២. កុមារីម្នាក់កាន់បដាសរសេរថា ដោះលែង យ៉ោម បុប្ផា នៅពេលដែលម្ដាយរបស់ពួកគេតវ៉ានៅសាលារាជធានីភ្នំពេញ។ ដោយ មុំ សុផុន |
៣. ក្រុមអ្នកភូមិបឹងកក់ ព្យាយាមចូលទៅជួបមន្ត្រីសាលារាជធានីភ្នំពេញ។ ដោយ មុំ សុផុន |
៤. ស្ត្រីម្នាក់បានលើកបដាបង្ហាញពីឯកសារនានាបញ្ជាក់ថា គាត់បានរស់នៅតំបន់បឹងកក់ ដោយស្របច្បាប់។ ដោយ មុំ សុផុន |
៥. មន្ត្រីសាលារាជធានីភ្នំពេញ ចរចាជាមួយក្រុមតំណាងអ្នកភូមិដែលចង់ចូលទៅជួបមន្ត្រីទាំងនោះ ដើម្បីរកដំណោះស្រាយដល់អ្នកភូមិបឹងកក់។ ដោយ មុំ សុផុន |
៦. ក្រុមអ្នកភូមិបឹងកក់ កាន់បដាតវ៉ានៅមុខសាលារាជធានីភ្នំពេញ។ ដោយ មុំ សុផុន |
៧. ក្រុមស្ត្រីតំបន់បឹងកក់ ស្រែកហៅមន្ត្រីសាលាក្រុង ដើម្បីដោះស្រាយឲ្យពួកគាត់តាមអនុក្រឹត្យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ដោយ មុំ សុផុន |
៨. ក្រុមអ្នកភូមិបុរីកីឡា តវ៉ានៅមុខក្រសួងមហាផ្ទៃ ដើម្បីឲ្យថ្នាក់ដឹកនាំក្រសួងដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់។ ដោយ ទេព សុរាវី |
៩. អ្នកភូមិបុរីកីឡា តវ៉ានៅមុខក្រសួងមហាផ្ទៃ។ ដោយ ទេព សុរាវី |
១០. រថយន្តរបស់ស្នងការក្រុងភ្នំពេញ សម្រាប់ចាប់អ្នកតវ៉ា ចតនៅមុខសាលារាជធានីភ្នំពេញ។ ដោយ មុំ សុផុន |
No comments:
Post a Comment