(ថ្ងៃទី 19 មិថុនា 2012, ម៉ោង 05:55:PM) | ដោយ: សុខ ភក្តី
ភ្នំពេញ:
កិច្ចប្រជុំរវាងគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប ( EU )
បានជួបប្រជុំគ្នា កាលពីព្រឹកថ្ងៃទី១៩ មិថុនា ឆ្នាំ២០១២
នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំរហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ មានការចូលរួមពីមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប និងមន្ត្រីជាន់ខ្ពស់មកពីក្រសួងស្ថាប័នរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យឡើងវិញលើជំនួយរបស់សហភាពអឺរ៉ុប ដែលបានជួយដល់គម្រោងមួយចំនួន នៅកម្ពុជា រួមមាន៖ កំណែទម្រង់ច្បាប់ ប្រព័ន្ធយុត្តិធម៌ បញ្ហាសិទ្ធិមនុស្ស នីតិរដ្ឋ និងកំណែទ្រង់ដីធ្លី ជាដើម។
ក្នុងពេលបើកកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា- សហភាពអឺរ៉ុប លើកទី៧ លោក សៀង ឡាប្រេស្ស សហប្រធាននៃកិច្ចប្រជុំ និងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ នឹងអាចអោយសម្រេចបានភាពប្រសើរឡើង នូវការកាត់បន្ថយនូវការលំបាក។
លោកសង្ឃឹមថា កិច្ចប្រជុំរវាងកម្ពុជា និងសហភាពអឺរ៉ុប នឹងនាំអោយមានកំណត់ហេតុ នៃកិច្ចប្រជុំរួមគ្នា និងជាផែនទីបំភ្លឺផ្លូវមួយ ដែលអាចធ្វើអោយប្រសើរឡើងនូវគោលដៅអនាគត រវាងភាគីទាំងពីរ ផ្នែកនយោបាយសេដ្ឋកិច្ច ដែលកម្ពុជាជាប្រទេសកំពុងតែអភិវឌ្ឍន៍ ជួបប្រទះនោះ។
ចំណែក លោក Rolf Timans សហប្រធានកិច្ចប្រជុំ ដែលជាមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប បានថ្លែងថា លោកមានការសប្បាយរីករាយណាស់ ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនេះ។
តំណាងសហភាពអឺរ៉ុប បានបន្ថែមថា លោកនៅចាំបានថា នៅក្នុងកិច្ចប្រជុំកាលពីមួយឆ្នាំកន្លះកន្លងទៅ មានរបៀបវារៈ ដែលមានមហិច្ឆតាដ៏ច្រើន។
តំណាងសហភាពអឺរ៉ុប ក៏បានថ្លែងអំណរគុណដល់អ្នក ដែលបានចូលរួមពិភាក្សា ទៅលើរបៀបវារៈដ៏មានសារៈសំខាន់ ដូចជា ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ជាដើម។ ដូច្នេះសហភាពអឺរ៉ុប ចង់ស្តាប់ពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជា។
របៀបវារៈនៃ កិច្ចប្រជុំរយៈពេល ៣ ថ្ងៃ រវាងគណៈកម្មាធិការចម្រុះកម្ពុជា និងសហភាពអឺរ៉ុប លើកទី៧ នៅក្រសួងការបរទេសកម្ពុជា ក្នុងរាជធានីភ្នំពេញ បង្ហាញថា តំណាងរដ្ឋាភិបាលកម្ពុជា និងតំណាងសហភាពអឺរ៉ុប ដែលមាន ២៧ ប្រទេស នឹងពិភាក្សា លើកឡើងលើប្រធានបទសំខាន់ៗ ដូចជា កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ បញ្ហាតុលាការកាត់ទោសមេខ្មែរក្រហម សេរីភាពបញ្ចេញមតិ កំណែទម្រង់ដីធ្លី យន្តការដោះស្រាយជម្លោះដីធ្លី សម្បទានដីសេដ្ឋកិច្ច កំណែទម្រង់ការបោះឆ្នោត និងសេរីភាពរបស់អង្គការសមាគម បញ្ហាសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងបញ្ហាពលករចំណាកស្រុក។
នៅលើប្រធានបទនិមួយៗ គឺខាងមន្ត្រីមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើបទអន្តរាគមន៍ មុននឹងតំណាងសហភាពអឺរ៉ុប ផ្តល់នូវចំណាប់អារម្មណ៍ និងអនុសាសន៍លើប្រធានបទនិមួយៗ៕

No comments:
Post a Comment