Free Mrs. Yorm Bopha! Apply the Rule of Laws!
One month and 3 Days of 13 BKL detained in Prey Sor Correction Center with 6m x 15m with 70 people? 1.3 square mater stayed with 4 prisoners. (24 May - 27 June 2012). Mam Sonando detained since 17 July 2012 without trial yet. Chan Soveth invite by PP court on 24 August 2012. Mrs. Yorm Bopha detained in Prey Sar on 4 September 2012 and she charged for 3 year on 27 December 2012.. Now she was detaining for 222 Days (26 Jan 2013)
Thursday, April 25, 2013
ពលរដ្ឋខណ្ឌទួលគោកជំទាស់នឹងអាជ្ញាធរថាគាត់រស់នៅលើទ្រូងផ្លូវ
ការអភិវឌ្ឍនានាក្នុងទីក្រុងកំពុងមានការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ កន្លែងខ្លះ ពួកគាត់បានតាំងទីលំនៅជាង ៣០ឆ្នាំមកហើយ ដូចជាការពង្រីកផ្លូវលេខ៣៤៧ ក្នុងរាជធានីភ្នំពេញ ជាដើម បានប៉ះពាល់ប្រជាពលរដ្ឋដែលកំពុងតាំងលំនៅតាមបណ្តោយផ្លូវនោះ។
ដោយ អ៊ុក សាវបូរី
2013-04-25
បោះពុម្ព ចែករំលែក មតិ អ៊ីម៉ែល
ស្ដាប់ ឬ ទាញយកសំឡេង
២៤-មេសា-២០១៣៖ ផ្លូវលេខ៣៤៧ ដែលពលរដ្ឋរស់នៅទល់មុខរបងអតីតរោងចក្រស្បែកជើងជីបតុង បច្ចុប្បន្នរោងចក្រកាត់ដេរ ស៊ុន ជីអិ។
RFA/Ouk Savobrey
ប្រជាពលរដ្ឋរស់នៅសហគមន៍៣៤៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ចំនួន ១៤គ្រួសារ ជំទាស់នឹងប្លង់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលគូសយកភូមិលេខ៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៤៧ ដោយចោទថា ប្រជាពលរដ្ឋនោះរស់នៅលើទ្រូងផ្លូវ។
លោក បញ្ញា ពៅ ពលរដ្ឋភូមិលេខ៣ ថ្លែងនៅរសៀលថ្ងៃទី២៤ ខែមេសា ថា អ្នកភូមិបានរងគ្រោះក្រោមការអភិវឌ្ឍ ដែលទើបកើតឡើងក្រោយប្រជាពលរដ្ឋតាំងលំនៅ។ លោកថា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខណ្ឌទួលគោក ឈ្មោះ អំ ប៊ុនលី បានគូសយកភូមិនេះទាំងមូល ដើម្បីពង្រីកផ្លូវលេខ៣៤៧ ពីទទឹង ១០ម៉ែត្រ ទៅ ៣០ម៉ែត្រ។
លោកបន្តថា ប្រជាពលរដ្ឋភ័យខ្លាចការបង្ខំបណ្ដេញចេញដោយមានសំណងតិចតួច ទើបនាំគ្នារៀបចំបដិសេធចំពោះប្លង់គូសរួចនោះ៖ «ផ្លូវដែលយើងធ្វើចរាចរណ៍រាល់ថ្ងៃនេះ គឺទទឹង ១០ម៉ែត្ររួចទៅហើយ។ ប៉ុន្តែធាតុពិត នៅក្នុងគំនូសប្លង់បង្ហាញទីតាំងដែលគាត់បញ្ជូនទៅគ្រប់កន្លែង គឺគាត់ថាផ្ទះរបស់ប្រជាពលរដ្ឋ គឺនៅទ្រូងផ្លូវបិទជិត មិនអាចធ្វើចរាចរណ៍បាន។ អីចឹង ពួកខ្ញុំសុំធ្វើសន្និសីទកាសែត ដើម្បីបដិសេធទៅលើគំនូសប្លង់បង្ហាញទីតាំងហ្នឹង»។
លោកស្រី វ៉ិត សាវ៉ាង ថ្លែងថា គាត់កើតឡើង និងរស់នៅក្នុងភូមិលេខ៣ តាំងពីឆ្នាំ១៩៨៣ មក។ ទើបតែនៅឆ្នាំ២០០៧ មានប្លង់គូសយកភូមិ និងផ្ទះគាត់ ដាក់ថានៅលើទ្រូងផ្លូវលេខ៣៤៧ ទៅវិញ។ គាត់សុំឲ្យរដ្ឋាភិបាលផ្តល់សំណងតាមតម្លៃទីផ្សារសេរី ប្រសិនបើចង់បណ្ដេញគាត់ចេញពីផ្ទះនោះ៖ «គេថាយើងនៅលើទ្រូងផ្លូវ ហើយនៅលើចិញ្ចើមថ្នល់ ហើយនៅលើប៉ះពាល់ដីរដ្ឋ។ ជាក់ស្តែង ពីមុនពួកខ្ញុំនៅហ្នឹងអត់មានថ្នល់ ពួកខ្ញុំរ៉ៃលុយគ្នាបន្តិចបន្តួចធ្វើផ្លូវធ្វើអី។ កាលពីមុន ម្តុំនេះសុទ្ធតែលូ សុទ្ធតែសំរាម និងគំនរសំរាមទាំងអស់។ ហើយដល់រដ្ឋចង់បានពង្រីកផ្លូវហ្នឹង ពួកខ្ញុំក៏អត់មានថាចង់ប្រឆាំងដែរ គ្រាន់តែថាសុំសំណងសមស្របមក របស់ខ្ញុំតែប៉ុណ្ណឹងទេ ខ្ញុំមិនត្រូវការអីឡើយ»។
លោកស្រី ឯក ម៉ាលីនណា ថ្លែងដែរថា ពលរដ្ឋក្រោយពីបានឃើញប្លង់គូសយកភូមិលេខ៣ ដាក់ចូលចំណីផ្លូវ អ្នកភូមិបារម្ភខ្លាចមានការបណ្ដេញចេញ ទើបនាំគ្នាតវ៉ាប្លង់នោះ ព្រោះកន្លងមក អ្នកភូមិនៅខាងកើតផ្លូវនេះ បានចាកចេញដោយទទួលសំណងតែប្រាក់ ៣លានរៀលប៉ុណ្ណោះ។ បន្ទាប់ពីបណ្ដេញអ្នកភូមិជាង ៤០គ្រួសារ ចេញអស់ហើយ ស្រាប់តែមានគេសង់ឡើងនូវផ្ទះវីឡាស្កឹមស្កៃ។ ហេតុនេះ ពួកគាត់នៅសល់ ១៤គ្រួសារ ភ័យខ្លាចរាជរដ្ឋាភិបាលមិនចុះផ្ទាល់ ហើយមើលតែតាមគំនូសប្លង់ដែលគូសដោយមន្ត្រីខណ្ឌទួលគោក នោះ មកបណ្ដេញគាត់ចេញដោយផ្តល់សំណងមិនសមរម្យ ទើបអ្នកភូមិលើកគ្នាទប់ស្កាត់៖ «ប្រធានភូមិបាលខណ្ឌហ្នឹង គាត់ធ្វើរបាយការណ៍បំភ្លៃការពិតទៅដល់ថ្នាក់លើ ហើយថ្នាក់លើគាត់អត់បានមកមើលពិនិត្យផ្ទាល់ទេ អីចឹងគាត់ចេះតែថាតាមអាជ្ញាធរមូលដ្ឋាន អត់បានមកមើលប្រជាពលរដ្ឋផ្ទាល់នឹងភ្នែក ថាប្រជាពលរដ្ឋហ្នឹងរស់នៅយ៉ាងម៉េចអីយ៉ាងម៉េចទេ។ អីចឹង គាត់យកតាមអាគំនូសប្លង់ហ្នឹង អាចមកឈូសឆាយផ្ទះសម្បែងរបស់ពួកខ្ញុំ»។
ពាក់ព័ន្ធការលើកឡើងនោះ លោក អំ ប៊ុនលី ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខណ្ឌទួលគោក បានថ្លែងដោយមិនឲ្យអាត់សំឡេងថា គំនូសប្លង់នេះជាការសម្រេចគូសពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯមន្ត្រីមូលដ្ឋានគ្រាន់តែអ្នកអនុវត្តតាមប៉ុណ្ណោះ។
ពាក់ព័ន្ធបញ្ហានេះ ប្រជាពលរដ្ឋនឹងធ្វើសន្និសីទកាសែតបន្តទៀត នៅថ្ងៃទី២៥ ខែមេសា ដើម្បីបង្ហាញដល់សាធារណជនបានដឹងអំពីប្លង់ដែលគូសពង្រីកផ្លូវ៣៤៧ ប៉ះពាល់ភូមិ និងផ្ទះគាត់កំពុងរស់នៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Tuesday, April 23, 2013
CCHR បើកយុទ្ធនាការគាំទ្រសកម្មជនដីធ្លី អ្នកស្រីយ៉ោម បុប្ផា
ដោយ ស៊ុន ណារិន ថ្ងៃអង្គារ ទី23 មេសា ឆ្នាំ2013 ម៉ោង11:40
អ្នកស្រី យ៉ោម បុប្ផា នៅតុលាការកំពូល (រូបថត ញឹម សុខន)
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) នឹងបើកយុទ្ធនាការ«សំឡេងសេរីភាព» ដើម្បីទាមទារឲ្យដោះលែងសកម្មជនដីធ្លី អ្នកស្រីយ៉ោម បុប្ផា ដែលកំពុងជាប់ពន្ធនាគារព្រៃស។
អ្នកស្រី យ៉ោម បុប្ផា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ ពីបទបង្ករហិង្សាដោយចេតនាលើអ្នករត់ម៉ូតូឌុបពីរនាក់កាលពីខែកញ្ញា ឆ្នាំ២០១២។ កាលពីខែមិនា ឆ្នាំ២០១៣ សកម្មជនដីធ្លីរូបនេះ ត្រូវបានតុលាការកំពូលសម្រេចបន្តឃុំនៅពន្ធនាគារ ក្រោមបទចោទរបស់សាលាដំបូងរាជធានីភ្នំពេញដដែល។
ការផ្តន្ទាទោសនេះ ត្រូវបានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ អំពាវនាវដោះលែងសកម្មជនដីធ្លីរូបនោះ ជាបន្ទាន់ហើយចោទថា រដ្ឋាភិបាលប្រើតុលាការទប់ទល់ ជាមួយប្រជាពលរដ្ឋដែលហ៊ានតវ៉ារឿងដីធ្លី។
សេចក្តីប្រកាសព័ត៌មានរបស់CCHR ចេញផ្សាយនៅថ្ងៃពុធ ទី២៣ខែមេសានេះ ឲ្យដឹងថា មជ្ឈមណ្ឌល អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ដែលបារម្ភពីការជាប់ឃុំរបស់អ្នកស្រី យ៉ោម បុប្ផា ផ្ញើសារជាសំឡេង ឬសារតាមរយៈការហៅទូរសព្ទ ដើម្បីគាំទ្រ តាមកម្មវិធីវិទ្យុប៉ុស្តិ៍១០៥ ជារៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង១១ ដល់១២ថ្ងៃត្រង់។ យុទ្ធនាការនេះ នេះធ្វើរហូតដល់មានការដោះលែងអ្នកស្រីយ៉ោម បុប្ផា។
មជ្ឈមណ្ឌល ក៏នឹងដាក់បង្ហាញបដានៅខាងមុខការិយាល័យរបស់ខ្លួន ដើម្បីរាប់ថ្ងៃ ដែលអ្នកស្រី យ៉ោម បុប្ផា ជាប់ពន្ធនាគារ។
អ្នកសម្របសម្រួលគម្រោងអ្នកការពារសិទ្ធិមនុស្ស លោក សួន ប៊ុនធឿន មានប្រសាសន៍ថា យុទ្ធនាការនេះ នឹងអាចជួយនាំយកមកនូវយុត្តធម៌សម្រាប់ករណីអ្នកស្រី យ៉ោម បុប្ផា ហើយការចោទប្រកាន់លើអ្នកស្រី នឹងត្រូវទម្លាក់នៅក្នុងសាលាឧទ្ធរណ៍។
កាលពីចុងខែមិនា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(HRW) ជំរុញឲ្យប្រទេសម្ចាស់ជំនួយ ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីបឹងកក់ជាបន្ទាន់ ដោយឥតលក្ខខណ្ឌ។
តែកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា អ្នកស្រី យ៉ោម បុប្ផា បានវាយដំលើអ្នករត់ម៉ូតូ ដែលតុលាការត្រូវកាត់ទោសតាមច្បាប់។ លោកនាយករដ្ឋមន្ត្រីបន្តថា ការដែលសង្គមស៊ីវិល បង្វែររឿងព្រហ្មទណ្ឌរបស់អ្នកស្រីយ៉ោម បុប្ផា ថាជាករណីបង្ក្រាបសកម្មជដីធ្លីនោះ ជារឿងអយុត្តិធម៌សម្រាប់រដ្ឋាភិបាល៕
Activists Demonstrate Once Again for Release of Yorm Bopha
Print
Share:
Yorm Bopha was given a three-year sentence in December, in what many rights observers say was an attempt by the courts to curtail dissent over ongoing housing issues.
Related Articles
Activist Says Cambodian Government Has Failed Victims of Land Grabs
Supporters of Jailed Activist Petition Royal Family for Help
Housing Activist To Remain in Jail, Supreme Court Rules
TEXT SIZE
Heng Reaksmey, VOA Khmer
22 April 2013
PHNOM PENH - Housing rights protesters resumed demonstrations in Phnom Penh Monday to demand the release of a jailed activist.
Around 100 supporters gathered in from of the headquarters of the ruling Cambodian People’s Party to demand the release of a jailed activist named Yorm Bopha, underscoring the persistence of a movement that the authorities have been unable to quell.
They were led by Tep Vanny, an activist who was awarded in Washington for her leadership earlier this month.
Tep Vanny was awarded for leading an ongoing movement against forced evictions and land grabs. She and other are demanding proper compensation following the evictions of thousands of families at the Boeung Kak lake development site in the capital.
“Our first priority is to find a solution to land grabs,” Tep Vanny said Monday. “My receiving the award was important to me, but we still need our demands met in land issues and for homes.”
Yorm Bopha was arrested last year and charged with assault, after participating in similar demonstrations. She was given a three-year sentence in December, in what many rights observers say was an attempt by the courts to curtail dissent over ongoing housing issues.
No officials from the CPP came out to meet demonstrators outside the headquarters on Monday. A police official said the party did not have the power to resolve the issue, which must be handled through the National Assembly, Senate and Ministry of Interior.
The demonstration eventually moved away from the CPP headquarters and back to the Boeung Kak neighborhood. No clashes with police were reported.
Friday, April 19, 2013
ស្ថានភាពរស់នៅរបស់ស្ត្រីដែលរងការបណ្ដេញចេញ
អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការងារទាក់ទងនឹងសិទ្ធិដីធ្លីបានរកឃើញថា ចាប់តាំងពីឆ្នាំ២០០០ មកមានពលរដ្ឋចំនួន ៥៤សហគមន៍ត្រូវបណ្ដេញចេញពីលំនៅឋានក្នុងរាជធានីភ្នំពេញ។ ពួកគេត្រូវបញ្ជូនអោយទៅរស់នៅឆ្ងាយពីកន្លែងចាស់ធ្លាប់រស់នៅ និងអាចប្រកបរបរចិញ្ចឹមជីវិតបានដោយងាយស្រួល។
មកដល់ពេលនេះភាគច្រើននៃអ្នកដែលត្រូវបណ្ដេញចេញទាំងនោះ នៅមិនទាន់ទទួលបានកម្មសិទ្ធិដីធ្លីនៅឡើយ ហើយកំពុងជួបប្រទះនឹងជីវភាពកាន់តែយ៉ាប់យឺន បើប្រៀបធៀបនឹងជីវភាពនៅមុនពេលត្រូវបណ្ដេញចេញ។ ផលប៉ះពាល់នៃបញ្ហានេះបានជះឥទ្ធិពលផ្ទាល់ទៅលើស្ត្រី និងកុមារ ដែលជាអ្នកងាយរងគ្រោះ។
បញ្ហាប្រឈមរបស់ស្ត្រីដែលរងការបណ្ដេញចេញពីក្រុង
ក្នុងវ័យ ២២ឆ្នាំ អឿន ជីវ័ន កំពុងពពោះកូនទី៣ របស់នាងបាន ៩ខែហើយ។ បើទោះជានាងជិតដល់ពេលសម្រាលហើយក៏ដោយ ក៏ ជីវ័ន មិនបានឈប់សម្រាកពីការងាររបស់នាងដែលជាអ្នកលីបាវអង្ករដែរ។
អ្នកស្រី អឿន ជីវ័ន៖ «ចូលគ្រប់ខែហើយនៅតែថ្ងៃ (ចាំថ្ងៃកើត)។ សំណួរ៖ តើនៅតែទៅលីអង្កររាល់ថ្ងៃ? ចម្លើយ៖ ចាស! សំណួរ៖ ១បាវប៉ុន្មានគីឡូ? ចម្លើយ៖ ១បាវ ៥០គីឡូក្រាម។ សំណួរ៖ មួយថ្ងៃលើប៉ុន្មានបាវ? ចម្លើយ៖ អត់ទៀងបង! គេស៊ីតោន មួយក្រុមអ៊ីចឹង ១០នាក់លីទៅជួនកាល ១៥តោន ១២តោនអ៊ីចឹងទៅ ចែកគ្នា»។
ចាប់ពីម៉ោង ៧ព្រឹកជារៀងរាល់ថ្ងៃ ជីវ័ន និងសមាជិកក្នុងគ្រួសារនាងជាច្រើននាក់ទៀត បាននាំគ្នាធ្វើដំណើរចេញពីភូមិត្រពាំងអញ្ចាញថ្មី ក្នុងសង្កាត់ត្រពាំងក្រសាំង ទៅកាន់ឃ្លាំងអង្ករមួយដែលមានចម្ងាយប្រមាណ ២គីឡូម៉ែត្រពីផ្ទះ។ កម្មករលីបាវអង្ករគឺជាមុខរបរប្រចាំរបស់គ្រួសារ ដែលមានសមាជិកសរុបជិត ៣០នាក់មួយនេះ ប៉ុន្តែអ្វីដែលប្លែកគឺ ជីវ័ន ដែលមានផ្ទៃពោះ ៩ខែហើយនោះ នៅតែបន្តជួយលីបាវអង្ករ ដើម្បីបំពេញចំណូលផ្គត់ផ្គង់គ្រួសារ។
ជីវ័ន យកដៃស្ទាបអង្អែលផ្ទៃពោះបណ្ដើរនិយាយបណ្ដើរថា ចូលដល់ខែនេះនាងធ្វើការមិនសូវបានជាប់លាប់ឡើយ ដ្បិតសុខភាពមិនសូវល្អ ម្យ៉ាងជិតដល់ពេលគ្រប់ខែត្រូវសម្រាលកូនផង។ នាងបានឆ្លើយយ៉ាងខ្លីថា នាងអត់មានជម្រើសទេ នៅពេលដែលឮសំណួរថា តើនាងមិនចង់សម្រាកអោយបានស្រួលខ្លួនបន្តិចនៅមុនពេលសម្រាលកូនទេឬ?
អ្នកស្រី អឿន ជីវ័ន៖ «វាធ្វើទុក្ខ វារាងចុកៗក្រោមពោះ អ៊ីចឹងទៅខ្ញុំឈប់ទៅ សម្រាកទៅ។ ជួនកាលកំពុងតែឈឺៗ សុំគេសម្រាកទៅ ហើយអោយគេកាត់លុយតាមហ្នឹងទៅ។ ពេទ្យថាមិនអោយខ្ញុំលើកធ្ងន់ដែរ ព្រោះខ្ញុំខ្សោយ ខ្ញុំខ្វះឈាម។ ខ្ញុំចេះតែប្រាប់គេថា ខ្ញុំអត់ធ្វើអីផង ថាខ្ញុំនៅផ្ទះចេះចុះទៅ ខ្លាចគេថាអោយ។ យើងទម្ងន់អ៊ីចឹងគេអោយតមខ្លួន តែយើងមានតមអីបើយើងតមអត់ស៊ី ហើយប្ដីទើបតែបានជិះដោយសារគេទៅធ្វើថ្ងៃហ្នឹង។ ចេះតែធ្វើ (លីបាវ) អោយបានម៉ាហូបៗទៅណាស់។ មួយថ្ងៃអត់ទៀង ជួនកាលធ្វើដល់យប់កប់ព្រលប់បាន ១ម៉ឺនជាង»។
ជីវ័ន គឺជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីជាច្រើននាក់ទៀតក្នុងគ្រួសារក្រីក្រ ដែលតម្រូវអោយផ្លាស់ទីលំនៅចេញពីតំបន់លើផ្លូវរទេះភ្លើងក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ អោយទៅរស់នៅក្នុងភូមិត្រពាំងអញ្ចាញថ្មី ក្នុងខណ្ឌដង្កោ កាលពីចុងឆ្នាំ២០១១។ ការផ្លាស់ពួកគាត់ជាង ១៦០គ្រួសារអោយទៅរស់ក្រៅក្រុង គឺដើម្បីបើកផ្លូវអោយក្រុមហ៊ុនអូស្ត្រាលី ឈ្មោះ ថូល (Toll) អាចដំណើរការគម្រោងកែលម្អផ្លូវដែករបស់រដ្ឋាភិបាលកម្ពុជា ដែលគម្រោងនេះបានទទួលបានប្រាក់ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ក្នុងនោះអេឌីប៊ី ផ្ដល់ប្រាក់កម្ចីការប្រាក់ទាបចំនួន ៨៤លានដុល្លារ មូលនិធិប្រទេសអូស្ត្រាលី អូស.អេដ (Aus-Aid) ផ្ដល់ចំនួន ២២លានកន្លះ រួមទាំងប្រាក់ជំនួយការអនុប្បទានជាង ១៤២លានដុល្លារទៀតសម្រាប់គម្រោងអភិវឌ្ឍន៍ផ្លូវដែកនេះ។
ចាប់តាំងពីបានទៅរស់នៅក្នុងទីតាំងថ្មីអ្នកភូមិអះអាងថា ជីវភាពពួកគាត់កាន់តែដុនដាប។ ដុនដាបក៏ដោយសារតែប្រាក់ចំណូលក្នុងគ្រួសារបានថយចុះ។ គ្រប់ក្រុមគ្រួសារទាំងអស់បានធ្លាក់ខ្លួនជំពាក់បំណុលអ្នកចងការប្រាក់ឯកជនចាប់តាំងពី ៦ខែដំបូងដែលពួកគាត់បានទៅដល់ទីនោះ ទាំងពួកគេភាគច្រើនមិនដែលជួបបញ្ហានេះទេពីមុនមក។
ចំពោះ អឿន ជីវ័ន នាងបានជំពាក់ប្រាក់អ្នកចងការប្រាក់ឯកជនដែរ គឺនៅពេលដែលនាងរលូតកូន ក្នុងពេលពពោះកូនទី២។ ស្ត្រីអ្នកលីបាវអង្កររូបនេះរំលឹកថា កូនក្នុងផ្ទៃរបស់នាងបានរលូតដោយសារគ្រោះថ្នាក់ប៉ះត្រូវពោះដោយចៃដន្យ គឺពេលនោះហើយដែលនាងត្រូវខ្ចីបុលអ្នកចងការប្រាក់ឯកជនសម្រាប់ចំណាយលើការព្យាបាល។ ទោះយ៉ាងណា មកដល់ពេលនេះគ្រួសារនាងអាចសងតែការប្រាក់ប៉ុណ្ណោះ៖ «នៅឯណោះ ម៉ាម៉ឺនជាងៗ ហូបទៅវាសល់តិចតួច អត់ជំពាក់គេទេ ម៉ោណេះជំពាក់គេ។ ខ្ញុំជំពាក់គេដែរជាង ១០០ដុល្លារ»។
បញ្ហាប្រឈមថ្មីមួយទៀតរបស់ អឿន ជីវ័ន គឺនាងគ្មានប្រាក់សេសសល់ទេសម្រាប់សម្រាលកូនទី៣ របស់នាងឡើយ នាងអាចនឹងខ្ចីប្រាក់បន្ថែមទៀតពីអ្នកចងការប្រាក់ឯកជន៖ «ឥឡូវពោះធំម្ដងនេះ ហើយរក ១០០ដុល្លារមិនឃើញ ជិតដល់ថ្ងៃហើយ។ កាលនៅគីឡូលេខ៦ គ្រាន់ឈឺពោះកើតភ្លាមមានត្រឹម ៩ម៉ឺនអី ១០ម៉ឺនអី។ ពេទ្យកៀកផ្ទះទៀត ហើយនៅនេះមានណាពេទ្យឆ្ងាយ បើជិះម៉ូតូគេទៅត្រូវយើងប្រញាប់ប្រញាល់ឈឺពោះអ៊ីចឹងទៀត ៥.០០០ គេមិនចង់ទៅផងម៉ូតូឌុបហ្នុង»។
មិនអាចរកប្រាក់ចំណូលបាននៅក្នុងតំបន់តាំងទីលំនៅថ្មីពុំមែនកើតមានតែក្នុងសហគមន៍ត្រពាំងអញ្ចាញឡើយ។ ការស្រាវជ្រាវរបស់អង្គការក្នុងស្រុកឈ្មោះ «សមាគមធាងត្នោត» បានបញ្ជាក់ថា បញ្ហាខ្វះការងារធ្វើបានប្រែក្លាយតំបន់តាំងលំនៅឋានថ្មីទៅជារណ្ដៅទុក្ខសោកនៃភាពតោកយ៉ាក និងការបែកខ្ញែកនៃសមាជិកគ្រួសារ។ អ្នកដែលពេញកម្លាំងបានចាកចេញស្ងាត់ពីភូមិ ដើម្បីវិលចូលក្រុងភ្នំពេញវិញ ជាទីដែលពួកគេអាចប្រកបរបរចិញ្ចឹមជីវិតបានទៅតាមលទ្ធភាព។ ចំណែកស្ត្រីជាមេផ្ទះដែលពីមុនអាចរកចំណូលបានខ្លះពីមុខរបរកំប៉ិកកំប៉ុកនៅក្បែរផ្ទះត្រូវបាត់បង់ និងត្រូវសំកុកនៅផ្ទះ ដោយមិនរំពឹងថានឹងអាចរកប្រាក់ចំណូលដូចដើមវិញនៅពេលណាឡើយ។
នៅចម្ងាយប្រមាណជាង ៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ តំបន់ភ្នំបាត ក្បែរជើងភ្នំព្រះរាជទ្រព្យ ជាឧទាហរណ៍មួយទៀតនៃការលំបាករបស់ពលរដ្ឋដែលកើតឡើងនៅពេលតាំងទីលំនៅឋានថ្មី។ មិនខុសពីពលរដ្ឋនៅសហគមន៍ត្រពាំងអញ្ចាញថ្មីឡើយ អ្នកភូមិនេះនៅមិនទាន់ទទួលបានកម្មសិទ្ធិលើដីទំហំ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ បន្ទាប់ពីពួកគេជាង ១០០គ្រួសារ ត្រូវបណ្ដេញពីបុរីកីឡាក្នុងខណ្ឌ៧មករា កាលពីខែមករា ឆ្នាំ២០១២។
រៀងរាល់ព្រឹកស្ត្រីមេផ្ទះជាច្រើននាក់មានទាំងវ័យក្មេងទាំងវ័យចំណាស់បាននាំគ្នាប្រញាប់ប្រញាល់ចូលទៅរករ៉ឺម៉កដែលចូលដល់ក្នុងភូមិ។ រ៉ឺម៉កនោះបានដឹកអង្ករ បន្លែ ត្រី សាច់ និងគ្រឿងទេសមួយចំនួនទៀត ដែលចាំបាច់សម្រាប់រៀបចំម្ហូបអាហារប្រចាំថ្ងៃ។ ក្នុងពេលនោះគេឮតែសំឡេងសួរគ្នាទិញទំនិញ និងសូរស័ព្ទតថ្លៃទំនិញអឺងកងនៅកណ្ដាលភូមិ។
ស្ត្រីនៅភូមិនេះត្រូវទិញអង្ករ បន្លែ ត្រី សាច់ ដើម្បីផ្គត់ផ្គង់គ្រួសារបែបនេះជារៀងរាល់ថ្ងៃ។ ពួកគេត្រូវទិញសព្វបែបយ៉ាងពីរ៉ឺម៉កអ្នកលក់ ត្បិតផ្សារនៅឆ្ងាយ ចំណែកនៅជុំវិញផ្ទះក៏ពុំអាចដាំដំណាំអ្វីបាន ដោយសារតំបន់នោះក្ដៅហួតហែងខ្លាំងពេក និងខ្វះប្រភពទឹក។ ស្ត្រីអ្នកភូមិទិញម្ហូបអាហារដោយត្បិតត្បៀត។ ក្នុង១ថ្ងៃពួកគេចំណាយច្រើនបំផុតត្រឹមពី ៤ ទៅ ៥ពាន់រៀល។
ជីវភាពតោកយ៉ាករបស់អ្នកភូមិភ្នំបាត បានកើតមានជាងមួយឆ្នាំហើយ គឺចាប់តាំងពីពួកគេត្រូវបញ្ជូនអោយទៅរស់នៅទីនោះក្រោយពេលដែលអាជ្ញាធររាជធានីភ្នំពេញ បានឈូសឆាយបំផ្លាញផ្ទះសម្បែងរបស់ពួកគាត់នៅក្នុងតំបន់បុរីកីឡា ដើម្បីយកដីប្រគល់អោយក្រុមហ៊ុនផានអ៊ីម៉ិច (Phan Imex)។ ពួកគាត់បានឆ្លងកាត់ជីវិតរស់នៅដ៏សែនពិបាក ដោយពឹងអាស្រ័យស្ទើរទាំងស្រុងទៅលើជំនួយដែលទទួលបានពីអង្គការសប្បុរសធម៌នានា។
កំពុងបេះត្រកួនបម្រុងសម្រាប់ស្លម្ជូរ អ្នកស្រី គឹម សុផល បានត្អូញត្អែរថា ជីវភាពខ្សត់ខ្សោយបានតម្រូវអោយអ្នកស្រីដែលជាមេផ្ទះត្រូវលកលៃទិញម្ហូបអាហារដោយរិះថាំបំផុត។ អ្នកស្រីរំលឹកថា ជាង ១ឆ្នាំមកនេះពួកគាត់រស់នៅដោយពឹងលើជំនួយអង្ករសប្បុរសធម៌ដែលផ្ដល់ដោយអង្គការមិនមែនរដ្ឋាភិបាល។ មកដល់ពេលនេះជំនួយនោះត្រូវផ្អាកដោយពុំដឹងពេលណាអាចនឹងបានវិញទេ។ ប្រការនេះរឹតតែធ្វើអោយជីវភាពពួកគាត់កាន់តែដុនដាបខ្លាំង។
អ្នកស្រី គឹម សុផល៖ «ថារស់រាល់ថ្ងៃនេះរស់នៅដោយអង្គការជួយខ្ញុំ និយាយអ៊ីចឹងតែម្ដង។ បើអត់អង្គការទៀតពួកខ្ញុំត្រូវតែងាប់ទាំងអស់ មួយភ្នំបាតហ្នឹង។ បានព្រឹកខ្វះល្ងាច បើខែវស្សាបានទៅរកខ្យងរកអីមក បន្លែអីចេះតែរកទៅ អ្នកណាមានល្ហុងទៅសុំគេមួយផ្លែពីរផ្លែស្លចែកកូនហូបទៅ។ បើអត់ខែប្រាំងមានអីក្ដៅ ដាំអីក៏មិនបានស្រោចទឹកយ៉ងម៉េចក៏ងាប់ អ៊ីចឹងមានម្ហូបអី។ ម្ហូបគេមក លុយ ២ ឬ ៣ពាន់ទិញអីគ្រប់អូនឯងគិតមើល។ បានតែសាច់ជ្រូកមួយខាំទៅចិញ្ច្រាំទៅ បន្លែលិចបន្លែកើតទៅ បានម៉ាខ្ទះទៅចែកកូនហូបអោយតែរួចៗទៅ ល្ងាចចាំគិតទៀត។ ល្ងាចឡើងពងទាមួយគ្រាប់ទៅ ២គ្រាប់ទៅ ចេះតែនាំគ្នាហូបអោយតែរស់ៗទៅ»។
ប្រើប្រាស់ទឹកមិនស្អាតនាំឲ្យកើតជំងឺ
អ្នកភូមិភ្នំបាតម្នាក់ទៀតបានរៀបរាប់ថា ជីវភាពកាន់តែខ្វះខាតនៅពេលសមាជិកគ្រួសារណាម្នាក់មានជំងឺ។ ជម្រើសដែលអាចធ្វើបាន និងបន្ទាន់ភ្លាមៗ គឺការខ្ចីបុលអ្នកចងការប្រាក់ឯកជន។
នៅពេលដែលគ្មានប្រព័ន្ធទឹកស្អាតប្រើប្រាស់ អ្នកភូមិប្រើទឹកអណ្ដូងស្នប់ចំនួន២។ ពួកគេប្រើទឹកអណ្ដូងទាំងនោះសម្រាប់ងូត បោកគក់ លាងសំអាត ដាំស្ល និងហូប។
អ្នកស្រី គឹម សុផល អោយដឹងថា ទឹកដែលត្រងពីអណ្ដូងស្នប់ ត្រូវទុកចោលអោយរង និងដាំអោយពុះទើបអាចផឹកបាន។ ប៉ុន្តែបញ្ហាសុខភាពមួយចំនួននៅតែកើតឡើងបន្ទាប់ពីផឹកទឹកនោះ៖ «ក្មេងៗដូចវាអត់អី ម៉ៅអីតែអាឯងចាស់។ ជួនណាទៅវានោមទៅដូចរអាក់រអួល ដូចនោមទៅវារាងអួលៗ ឆួលៗយ៉ាងម៉េចមិនដឹង។ ទាល់តែទៅទិញថ្នាំពេទ្យមក មួយឈុតអី ២ឈុតអ៊ីចឹងទៅបាត់។ ដល់ប្រហែលកន្លះខែ មួយខែ តាំងទៅទៀត ដូចវាម៉េច មកពីជាតិកំបោរហ្នឹងវាច្រើនតែម្ដង»។
ប្រធានសហគមន៍ អ្នកស្រី កែវ វុទ្ធី អោយដឹងថា សហគមន៍នេះត្រូវការជំនួយស្បៀងអាហារបន្ទាន់ដែលចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ។ ស្របពេលនេះមានពលរដ្ឋជាង ១០គ្រួសារទៀតកំពុងស្នាក់ក្រោមតង់ខៀវ ដើម្បីរង់ចាំអង្គការមិនមែនរដ្ឋាភិបាលទិញដី និងសង់ផ្ទះអោយ៖ «ខាងអង្គការអីសូមអោយគាត់ជួយមកមើលផង ដាច់ស្បៀងហើយ ពួកខ្ញុំនិយាយអោយត្រង់ គឺត្រូវការស្បៀងតែម្ដង»។
ក្មេងៗពុំមានសាលារៀននៅជិត
ត្រឡប់មករក អឿន ជីវ័ន ពលរដ្ឋនៃសហគមន៍ព្រែកអញ្ចាញវិញ កូនស្រីទី១ របស់នាងមានអាយុ ៣ឆ្នាំហើយ។ ជីវ័ន មិនមានផែនការពីការសិក្សារបស់ក្មេងស្រីនោះនៅឡើយ។ យ៉ាងណានាងបញ្ជាក់ថា តាមមើលនាងគ្មានមធ្យោបាយអោយកូនទៅរៀនឡើយ ប្រសិនបើជីវភាពនាងនៅតែយ៉ាប់យ៉ឺនបែបនេះ ម្យ៉ាងនៅទីនោះកំពុងខ្វះខាតសាលារៀន។
អ្នកស្រី អឿន ជីវ័ន៖ «កូនវានៅតូចអ៊ីចឹងមិនទាន់គិតទេ ចាំមើលរាងធំតិចទៀត។ មានសាលាណាដែលគេជួយ អង្គការណាដែលគេជួយ សុំគេអោយវាទៅៗ។ អោយវាទៅរៀនជាមួយគេទៅ»។
ដូចគ្នានេះដែរ សម្រាប់អ្នកសហគមន៍ដែលទៅរស់នៅកន្លែងថ្មី និងពុំមានសាលារៀននៅក្បែរ ពួកគេបានបន្ទុកបណ្ដាក់កូនតូចៗដែលដល់អាយុត្រូវចូលរៀនជាមួយអង្គការមិនមែនរដ្ឋាភិបាលដែលមណ្ឌលសម្រាប់រក្សា និងបង្ហាត់បង្រៀនក្មេង។
ប្រធានសហគមន៍ព្រែកអញ្ចាញថ្មី អ្នកស្រី រស់ បុបា្ផ ដែលបច្ចុប្បន្នកូនៗទាំង ៣នាក់ត្រូវបញ្ជូនអោយទៅរស់នៅក្នុងមណ្ឌលអង្គការមិនមែនរដ្ឋាភិបាល មានប្រសាសន៍ថា ពេលនេះហើយដែលអ្នកស្រី ស្គាល់ច្បាស់នូវអត្ថន័យនៃពាក្យចាស់ដែលថា ស៊ូចង្អៀតផ្ទះកុំអោយតែចង្អៀតចិត្ត៖ «គឺយើងទ្រាំដូចលក្ខណៈក្មេងកំព្រាអ៊ីចឹងទៅ តែយើងត្រូវតែស៊ូដើម្បីអី? គឺដើម្បីអនាគតកូន»។
ស្ត្រីរងគ្រោះដោយការបាត់បង់លំនៅ ៩០% មានបញ្ហាសុខភាពផ្លូវចិត្ត
អង្គការស្ត្រីខ្មែរបានស្រាវជ្រាវក្នុងខេត្តក្រុងចំនួន ៤ រួមមានខេត្តកំពង់ស្ពឺ កំពង់ធំ បាត់ដំបង និងរាជធានីភ្នំពេញ រកឃើញថា ស្ត្រី ៩០ភាគរយនៃស្ត្រីដែលរងគ្រោះដោយសារបាត់បង់ផ្ទះ និងដីធ្លី កំពុងមានបញ្ហាសុខភាពផ្លូវចិត្ត និងផ្លូវអារម្មណ៍ ជាពិសេសនៅតាមតំបន់ដែលពុំមានសំណងត្រឹមត្រូវ។
ប្រធានគម្រោងនៃអង្គការស្ត្រីខ្មែរ អ្នកស្រី ប៉ិច ប៉ូឡែត មានប្រសាសន៍ថា ផលប៉ះពាល់ផ្លូវចិត្តស្ត្រីដែលបាត់បង់ដីធ្លីបានកើតឡើងតាំងពីពេលចាប់ផ្ដើម គឺតាំងពីពេលដែលពួកគេដឹងថា លំនៅឋានពួកគេនឹងត្រូវផ្លាស់ប្ដូរ៖ «ស្រមៃឃើញព្រឹត្តិការណ៍ដែលគេឈូសផ្ទះ ដីរបស់ពួកគាត់ហ្នឹងដែលអារម្មណ៍ផ្លូវចិត្តរបស់ពួកគាត់។ ពេលខ្លះគាត់អត់មានអារម្មណ៍ធ្វើអីផ្សេងទេ គាត់គិតតែពីរឿងហ្នឹង។ គាត់អង្គុយយំ ពេលខ្លះទៅគាត់ប្រើអំពើហិង្សាក្នុងគ្រួសារគាត់ក៏មានដែរ នៅពេលដែលគាត់មួម៉ៅខ្លាំង។ មួយទៀតគាត់អាចបាក់ស្បាត ព្រោះការតវ៉ារបស់ពួកគាត់ត្រូវបានគេប្រើអំពើហិង្សាបង្ក្រាបអ៊ីចឹង»។
សង្កេតឃើញការលំបាករបស់ក្រុមអ្នកដែលត្រូវជម្លៀសចេញទៅនៅក្រៅក្រុង ពលរដ្ឋជាច្រើននាក់ក្នុងសហគមន៍សំខាន់ពីរនៅកណ្ដាលក្រុងភ្នំពេញ គឺអ្នកបឹងកក់ និងអ្នកបុរីកីឡា ជាច្រើនគ្រួសារ បានក្រាញននៀលតវ៉ាបញ្ឈប់ការបណ្ដេញចេញពួកគេ បើទោះបីការតវ៉ានោះប្រឈមនឹងការលំបាកសព្វបែបយ៉ាង។ ពួកគេមួយចំនួនត្រូវចាប់ដាក់ពន្ធនាគារទៀតផង។
ពលរដ្ឋត្រូវការជំនួយ
ពិតមែនថាបានជួបការលំបាកក្នុងជីវិតក៏ស្ត្រីរងគ្រោះស្ទើរតែទាំងអស់ អះអាងថា ពួកគេមិនប្រឆាំងនឹងការអភិវឌ្ឍន៍ ឬការនាំពួកគាត់ទៅកាន់ទីតាំងថ្មីទេ ប៉ុន្តែបានស្នើសុំអោយផ្ដល់នូវសេវាចាំបាច់មួយចំនួនដល់ពួកគាត់៖ «ទី១ គឺបញ្ហាបាត់បង់មុខរបរ ទី២ គឺការសិក្សារបស់កូនគាត់ ទី៣ គឺសំខាន់បំផុតហ្នឹង គឺមន្ទីរពេទ្យតែម្ដង។ អោយយើងចង់មកនៅ យើងចង់ណាស់ កន្លែងដីធំទូលំទូលាយជាងដីនៅលើថ្នល់រទេះភ្លើង។ ប៉ុន្តែត្រូវផ្ដល់សេវាចាំបាច់អោយពួកយើងបានទាំង ៣ហ្នឹង។ សូមអោយរាជរដ្ឋាភិបាលជួយតទឹកតភ្លើងចូលមក។ តែមានភ្លើងពួកគាត់ប្រហែលជាមានម៉ាស៊ីន (ដេរ) អ៊ីចឹងទៅគាត់អាចដេរខោអាវរយ។ ធូរយើងនៅផ្ទះបានមើលកូនមើលអី។ ជួលគេមើលកូនមួយខែអ៊ីចឹងយ៉ាងតិចក៏ ១០ម៉ឺនអីដែរ»។
សាលារាជធានីភ្នំពេញ ជាស្ថាប័នមួយដែលទទួលខុសត្រូវចំពោះការផ្ដល់សេវាចាំបាច់នានាដល់ពលរដ្ឋដែលត្រូវតាំងទីលំនៅឋានថ្មី ពុំបានឆ្លើយតបអោយទាន់ពេលវេលាចំពោះតម្រូវការរបស់ពលរដ្ឋឡើយ។
ប្រការនេះបានជំរុញអោយពលរដ្ឋដែលមានការលំបាករត់ទៅរកជំនួយដែលអាចផ្ដល់ពួកគេបានភ្លាមៗ។ យ៉ាងណាពួកគេសង្ឃឹមដែរថា នឹងបានជំនួយសប្បុរសពីអង្គការរដ្ឋាភិបាលដទៃទៀត ជាពិសេសពីកាកបាទក្រហមកម្ពុជា ដែលពេលមុនពួកគេមិនធ្លាប់នឹកនាផងនោះ នៅពេលដែលអង្គការដែលកំពុងធ្វើការនៅក្នុងតំបន់របស់ពួកគាត់ចាប់ផ្ដើមខ្វះខាតជំនួយ។
អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អ្នកស្រី ម៉ែន នារីសោភ័ណ មានប្រសាសន៍បញ្ជាក់ថា ពលរដ្ឋដែលត្រូវការជំនួយគួរតែដាក់សំណើទៅការិយាល័យកណ្ដាលនៃកាកបាទក្រហម ដើម្បីស្ថាប័ននេះពិនិត្យលទ្ធភាពក្នុងការផ្ដល់ជំនួយ៖ «ទេ! ហ្នឹងតែកាលណាដល់នេះទាល់តែមានការស្នើសុំទៅ ហើយគេយកទៅពិនិត្យមើលសិនទៅណា៎!»។
យ៉ាងនេះក្ដីពលរដ្ឋអះអាងដែរថា ភាគច្រើនការឆ្លើយតបនឹងនៅតែយឺតយ៉ាវសម្រាប់ប្រជាពលរដ្ឋនៅតែបញ្ហាចោទ ប្រសិនបើសំណើសុំជំនួយឧបត្ថម្ភត្រូវស្នើឡើងដោយឆ្លងកាត់អាជ្ញាធរមូលដ្ឋាន។
សង្គមស៊ីវិលអំពាវនាវឲ្យរដ្ឋាភិបាលសិក្សាផលប៉ះពាល់មុនបណ្ដេញចេញ
ចំពោះអង្គការមិនមែនរដ្ឋាភិបាលដែលការពារសិទ្ធិលំនៅឋានពលរដ្ឋ នៅតែទទូចដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធត្រូវតែសិក្សាពីផលប៉ះពាល់ដល់ពលរដ្ឋ នៅមុនពេលផ្លាស់ប្ដូរលំនៅឋាន និងត្រូវធានាថា ការផ្លាស់ប្ដូរលំនៅឋាននោះជាផ្នែកមួយនៃការអភិវឌ្ឍន៍។
នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ លើកឡើងថា ប្រសិនបើការផ្លាស់ប្ដូរលំនៅឋាននៅតែធ្វើដោយបង្ខំ និងមិនបានគិតគូរពីជីវភាពរស់នៅរបស់ពលរដ្ឋ នោះគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាលនឹងមិនអាចសម្រេចបានឡើយ។ នៅពេលមានភាពក្រីក្រអ្នកដែលប៉ះពាល់ជាងគេគឺស្ត្រី និងកុមារ។
លោក សៀ ភារម្យ៖ «ដល់ទៅពេលដំណាក់កាលមួយដែលគេធ្វើការអភិវឌ្ឍទីក្រុង ដែលគាត់ត្រូវការសប្បាយរីករាយនឹងការអភិវឌ្ឍហ្នឹងដែរ បែរជាគាត់ត្រូវជម្លៀស ហើយគាត់ត្រូវចាប់ផ្ដើមពីសូន្យឡើងវិញ។ តើនេះវាអាចស្របទៅហ្នឹងគោលនយោបាយដែលរាជរដ្ឋាភិបាលដែលថា មិនអោយពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយបានទេ? ហើយយើងសម្លឹងទៅមើលបញ្ហាដែលយើងការអភិវឌ្ឍដោយមិនបានពិចារណា ឬគ្រប់គ្រងអោយបានគ្រប់ជ្រុងជ្រោយហ្នឹងថា តើយើងកំពុងអនុវត្តបញ្ច្រាសទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាល ឬស្របនឹងគោលនយោបាយរបស់ប្រមុខរដ្ឋាភិបាល?»។
របាយការណ៍របស់ក្រុមអង្គការមិនមែនរដ្ឋាភិបាលឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០០ មក យ៉ាងហោចណាស់ប្រជាជនចំនួន ៧០ម៉ឺននាក់ទូទាំងប្រទេសរងផលប៉ះពាល់ពីការចាប់យកដី និងការរើលំនៅឋានដោយបង្ខំ។ ក្នុងនោះប្រហែល ១០ភាគរយនៃប្រជាជននៅរាជធានីភ្នំពេញ គឺប្រហែល ១៤,៥ម៉ឺននាក់ ត្រូវបានបណ្ដេញចេញ។ ស្របគ្នានេះក៏មានប្រជាជនជិត ៤ម៉ឺននាក់ទៀតស្ថិតក្រោមការគំរាមកំហែងភ្លាមៗនៃការបណ្ដេញចេញ៕

Subscribe to:
Posts (Atom)