ក្នុងមួយឆ្នាំ ព្រះមហាក្សត្រ ព្រះរាជទានការលើកលែងទោស និងបន្ធូរបន្ថយទោសដល់អ្នកទោស ចំនួន២លើក។ ទី១ នៅបុណ្យអុំទូក និងមួយលើកទៀត នៅបុណ្យចូលឆ្នាំខ្មែរ។ ការបន្ធូរបន្ថយ និងលើកលែងទោសនេះ ធ្វើតាមការរៀបចំរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្នើទៅកាន់នាយករដ្ឋមន្ត្រី ហើយនាយករដ្ឋមន្ត្រី បញ្ជូនបន្តទៅកាន់ព្រះមហាក្សត្រ។
ក៏ប៉ុន្តែសម្រាប់ព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើង បូជាព្រះបរមសពសម្តេចតា សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១ និងថ្ងៃទី៤ កុម្ភៈខាងមុខ រដ្ឋាភិបាល តាមរយៈរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កំពុងតែរៀបចំបញ្ជីឈ្មោះអ្នកទោស ចន្លោះពី ៤០០ ទៅ ៥០០ នាក់ ដែលត្រូវលើកលែង និងបន្ធូរបន្ថយទោស។
លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រាប់អ្នកកាសែត នៅព្រឹកថ្ងៃសុក្រនេះថា លោកកំពុងតែរៀបចំបញ្ជីឈ្មោះអ្នកទោស ដែលត្រូវលើកលែងទោស និងបន្ធូរបន្ថយទោស តាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកដែលត្រូវលើកលែង និងបន្ធូរបន្ថយទោសពេលនេះ លុះត្រាតែអ្នកទោសនោះ ជាប់ពន្ធនាគារបានពីរភាគបី នៃចំនួនទោសសរុប ហើយកែប្រែឥរិយាបថបានល្អ។ ក្នុងនោះ ការលើកលែងទោស ក៏ត្រូវបានធ្វើឡើង តាមលក្ខណៈមនុស្សធម៌ផងដែរ។
តាមរយៈលក្ខខណ្ឌ ជាលក្ខណៈមនុស្សធម៌នេះហើយ ដែលនាំឲ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកលែង និងបន្ធូរបន្ថយទោសដល់អ្នកទោសថៃ ២នាក់ ដែលជាសកម្មជនអាវលឿង ស្របតាមសំណើរបស់នាយករដ្ឋមន្ត្រីថៃ។
តាមលោករដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា ស្រ្តីអ្នកទោសថៃ រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន ដែលតុលាការកាត់ឲ្យជាប់ទោស ៦ឆ្នាំ កាលពីឆ្នាំ២០១០ នឹងត្រូវដោះលែង នៅថ្ងៃទី១ កុម្ភៈ។ រីឯបុរសជនជាតិថៃ វីរ៉ា ស៊ុមក្វាមឃីដ ត្រូវបន្ធូរបន្ថយទោស ៦ខែ ក្នុងចំណោមទោសជាប់ពន្ធនាគារ ៨ឆ្នាំ។
យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា បានបញ្ជាក់ប្រាប់អ្នកកាសែតថា ក្នុងចំណោមអ្នកទោស ពី៤០០ ទៅ៥០០នាក់ ដែលត្រូវបន្ធូរបន្ថយទោស និងលើកលែងទោស គឺមិនមានឈ្មោះលោក សម រង្ស៊ី និងលោក ម៉ម សូណង់ដូ ទេ។ មូលហេតុ មកពីសំណុំរឿងក្តីរបស់មេដឹកនាំគណបក្សប្រឆាំង និងសកម្មជនសិទ្ធិមនុស្ស ទាំងពីររូប មិនទាន់ចប់នីតិវិធី នៅតុលាការ។
សូមបន្ថែមថា ក្នុងព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើង ព្រះបរមសព សម្តេចតា នៅថ្ងៃទី១ ដល់ថ្ងៃទី៧ កុម្ភៈខាងមុខ កម្លាំងប៉ូលិស ប៉េអឹម កងអង្គរក្ស និងទាហាន សរុបចំនួនជាង ១១.០០០ នាក់ នឹងត្រូវប្រើប្រាស់ សម្រាប់ថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់។ ក្នុងនោះ ផ្លូវសំខាន់ៗ រួមមាន ផ្លូវព្រះនរោត្តម និងផ្លូវជួរមាត់ទន្លេ ជុំវិញព្រះបរមរាជវាំង ដែលក្បួនដង្ហែឆ្លងកាត់ ក៏ដូចជា សាលារៀន ផ្សារថ្មី និងផ្សារកណ្តាល ត្រូវបិទ នៅថ្ងៃទី១ កុម្ភៈ។ នេះបើតាមកិច្ចប្រជុំ រវាងមេប៉ូលិស និងមេប៉េអឹម កាលពីថ្ងៃទី១០ មករាម្សិលមិញ៕

No comments:
Post a Comment