អ្នកបឹងកក់ និងបុរីកីឡាតវ៉ារកដំណោះស្រាយជម្លោះដីធ្លី
2013-01-21
ប្រជាពលរដ្ឋតំបន់បឹងកក់ និងបុរីកីឡា នាំគ្នាតវ៉ាពីរកន្លែងផ្សេងគ្នានៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣។ ក្រុមអ្នកភូមិបឹងកក់ ប្រមាណ ៧០នាក់ ទៅតវ៉ានៅមុខសាលារាជធានីភ្នំពេញ ដើម្បីបង្ហាញលិខិតនានាទៅអភិបាលក្រុង បញ្ជាក់ថាពួកគាត់រស់នៅស្របច្បាប់នៅលើទឹកដីតំបន់បឹងកក់ នោះ។
ចំណែកឯក្រុមអ្នកភូមិបុរីកីឡា វិញ មានគ្នាប្រមាណ ៥០នាក់ ទៅតវ៉ានៅមុខក្រសួងមហាផ្ទៃ មុខព្រឹទ្ធសភា និងនៅមុខទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដើម្បីយកញត្តិទៅដាក់ជូនថ្នាក់ដឹកនាំនៃស្ថាប័នទាំងនោះ ជួយអន្តរាគមន៍ទៅក្រុមហ៊ុនផានអ៊ីម៉ិច ដើម្បីសាងសង់អគារបន្ថែមទៀតឲ្យគ្រប់ ១០អគារ ដែលបានសន្យាជាមួយរដ្ឋាភិបាលនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
No comments:
Post a Comment