Tuesday, September 4, 2012

Beehive Radio station faces financial challenge while Mam Sonando languish in jail


វិទ្យុ​សំបុក​ឃ្មុំ​កំពុង​ខ្វះ​ថវិកា​ពេល​លោក​ម៉ម សូណង់ដូ​ជាប់​ឃុំឃាំង​

សុក្រ 31 សីហា 2012
ដោយ អ៊ឹម ណាវិន
Radio France Internationale

សំណុំរឿងលោក​ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុកឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិតេយ្យ នឹង​ត្រូវ​តុលាការក្រុង​ភ្នំពេញ​លើក​មក​បើក​សវនាការ​នៅ​ថ្ងៃ​ទី​១១​ខែ​កញ្ញា ​ខាង​មុខ​នេះក្នុង​ខណៈ ​លោក​ម៉ម សំណង់ដូ កំពុង​មាន​សុខភាព​មិន​ល្អ​នៅ​ក្នុង​ពន្ឋនាគារ។ ចំណែក​នៅ​ឯ​ស្ថានីយ៏​​វិទ្យុ​សំបុកឃ្មុំ របស់​លោក​វិញ វិទ្យុ​នេះ​កំពុង​មាន​បញ្ហា​ខាង​ថវិកា​ផង​ដែរ។ តែ​លោក​ស្រី ឌិន ផាណារ៉ា ភរិយា​លោក ម៉ម សូណង់ដូ​មាន​សង្ឃឹម​ថា​តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ដល់​ស្វាមី​លោកស្រី​នៅ​ ថ្ងៃ​ទី​១១​កញ្ញា​នោះ។​
The case of Mam Sonando, the manager of the Beehive radio station, will be heard on 11 September 2012 while Mam Sonando lay sick in jail. Furthermore, the Beehive radio station is also facing with fund shortage as well. However, Din Phanara, Mam Sonando’s wife, is hopeful that the court will provide justice for her husband on 11 September 2012.

Monday, September 3, 2012

Gun violence on rise: police [-More headache waiting for Hun Xen due to forced evictions?]

Monday, 03 September 2012
Buth Reaksmey Kongkea
The Phnom Penh Post


Armed robbery in Cambodia has doubled at the same time as more than 1,000 Royal Cambodian Armed Forces soldiers have fled their posts, taking their weapons with them, the general secretariat of the National Police Commissioner said on Friday.

At an eight-month review of the state of crime in Cambodia, Lieutenant General Mok Chito, director of the penal police department at the Ministry of Interior, said there had been 19 recorded cases of armed robberies in the first eight months of this year, compared with only 10 in 2011.

“The reason why the number of armed robberies and murders increased is because of the lack of weapon and ammunition control,” Chito said.

“One of the big challenges for police in controlling the weapons and ammunitions is that there were many soldiers who have run away from their units and taken military equipment including weapons and ammunition with them when they return to their communities,” Chito elaborated, adding that there have been 1,211 soldiers abscond from RCAF, mostly from border patrol units, so far this year.


Along with armed robbery, murder was the other crime category on the rise, Chito said on the occasion of launching the national crime figures for the first eight months of 2012.

Despite several high-profile drug hauls and prosecutions, the number of drug trafficking cases has not changed much compared with the same period last year, according to the report, with drug manufacturing and distribution still a problem.

Since the start of the year there have been 107 cases of drug trafficking, 903 arrests and more than 30 million amphetamine tablets seized.

Police crackdowns on human trafficking and rape crimes had decreased.

តុលាការ​កោះ​ហៅ​អ្នក​ភូមិ​ប្រម៉ា​១៩​នាក់​ឲ្យ​​ឆ្លើយ​បំភ្លឺ​សំណុំ​រឿង​លោក ម៉ម សូណង់ដូ

2012-09-02
តុលាការ​ក្រុង​ភ្នំពេញ ចេញ​ដីកា​កោះ​ហៅ​អ្នក​ភូមិ​ប្រម៉ា ១៩​នាក់ ដើម្បី​ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​តុលាការ​នៅ​ពេល​ខាង​មុខ​នេះ ក្នុង​សំណុំ​រឿង​ក្តី​លោក ម៉ម សូណង់ដូ និង​លោក ប៊ុន រដ្ឋា ដែល​រដ្ឋាភិបាល​បាន​ចោទ​ថា ជា​មេខ្លោង​ចង់​បង្កើត​តំបន់​អបគមន៍​ក្នុង​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។
RFA/Vicheyanandh
ពលរដ្ឋ​​​ជម្លៀស​ខ្លួន​ចេញ​ពី​តំបន់​ដែល​ កម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល ចុះ​បង្ក្រាប​ការ​កាន់​កាប់​ដី នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​១៦ ឧសភា ២០១២។
នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​កំពង់ដំរី លោក ម៉ែន គន្ធា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ថា គាត់​បាន​ទទួល​ដីកា​ពី​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​សប្ដាហ៍​មុន ដើម្បី​ឲ្យ​ចែក​ចាយ​ដីកា​ទាំង​នោះ​ដល់​អ្នក​ភូមិ​ប្រម៉ា​ចំនួន ១៩​នាក់ ដើម្បី​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ខាង​មុខ។ លោក​បញ្ជាក់​ថា ក្នុង​ចំណោម ១៩​នាក់​ដែល​ត្រូវ​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​នោះ មាន ១៤​នាក់​ចូល​ខ្លួន​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី និង ៥​នាក់​ទៀត​ជា​ជន​ជាប់​ចោទ តែ​បាន​លើក​លែង​ទោស ក៏​ត្រូវ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​លើ​អង្គ​សវនាការ​ជំនុំជម្រះ​ក្តី​របស់​លោក ម៉ម សូណង់ដូ នោះ​ដែរ៖ «គាត់​ដូច​អត់​មាន​ត្រូវ​ការ​អី​ពាក់ព័ន្ធ​ភិតភ័យ។ នៅ​ក្នុង​ផ្លូវ​ច្បាប់ ក្នុង​នាម​គាត់​ទៅ​បំភ្លឺ​ជូន​ទៅ​តុលាការ​នៅ​ក្រុង​ភ្នំពេញ​ហ្នឹង»។ ព្រះ​រាជអាជ្ញា​រង​តុលាការ​ក្រុង​ភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បញ្ជាក់​ថា តុលាការ​ក្រុង​ភ្នំពេញ ពិត​ជា​បាន​ចេញ​ដីកា​កោះ​ហៅ​អ្នក​ភូមិ​ទាំង ១៩​នាក់ ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​ពិត​មែន។ លោក​បន្ត​ថា អង្គ​សវនាការ​នោះ​នឹង​ជំនុំជម្រះ​លើ​ករណី​មួយ​ដែល​ផ្ទេរ​ពី​តុលាការ​ខេត្ត​ ក្រចេះ ហើយ​ករណី​សំណុំ​រឿង​លោក ម៉ម សូណង់ដូ ក៏​នឹង​ត្រូវ​បើក​រួម​គ្នា​ក្នុង​ពេល​តែមួយ៖ «ខាង​តុលាការ​គេ​កោះ​ហៅ គេ​កោះ​ហៅ​គាត់​ឲ្យ​ចូល​នៅ​ក្នុង​សវនាការ​ក្នុង​នាម​គាត់​ជា​សាក្សី​ផង ខ្លះ​ជា​ជន​ជាប់​ចោទ​ផង»។ តុលាការ​ខេត្ត​ក្រចេះ បាន​ផ្ទេរ​សំណុំ​រឿង​មួយ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ខែ​មុន ដែល​សំណុំ​រឿង​នេះ​តុលាការ​ខេត្ត​បាន​ឃុំ​ខ្លួន​អ្នក​ភូមិ​ប្រម៉ា ចំនួន ៣​នាក់ រួម​មាន​ឈ្មោះ ចាន់ សុវណ្ណ ឈ្មោះ ភ័ណ្ឌ ស្រឿន និង​ឈ្មោះ ទូច រិន ពី​បទ​ធ្វើ​កុបកម្ម​ប្រឆាំង​មន្ត្រី​សាធារណៈ និង​កាន់​អាវុធ​ខុស​ច្បាប់។ រី​ឯ​អ្នក​ភូមិ ៥​នាក់​ទៀត​ដែល​ជាប់​ចោទ​ដូច​គ្នា​នេះ ត្រូវ​បាន​រួច​ខ្លួន បន្ទាប់​ពី​ពួកគេ​បាន​សារភាព​ទោស​កំហុស​របស់​ខ្លួន​ទៅ​តាម​ការ​ប្រកាស​របស់​ រដ្ឋាភិបាល។ តាម​ដីកា​របស់​តុលាការ ៥​នាក់ ដែល​ជា​ជន​ជាប់​ចោទ​នោះ​នឹង​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ហើយ​ពួក​គេ​ទំនង​ជា​ជន​ដែល​ឆ្លើយ​ដាក់​បន្ទុក​ទៅ​លើ​ជន​ជាប់​ចោទ​ឯ​ទៀត រួម​មាន​អ្នក​ភូមិ ៣​នាក់​ដែល​កំពុង​ជាប់​ឃុំ លោក ប៊ុន រដ្ឋា និង​លោក ម៉ម សូណង់ដូ ជាដើម។ អ្នកស្រី ញឹក សុភី អ្នក​ភូមិ​ប្រម៉ា ដែល​ទទួល​ដីកា​កោះ​ហៅ​ពី​តុលាការ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី ​សំដែង​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន។ អ្នកស្រី​បន្ត​ថា គាត់​ស្ទាក់ស្ទើរ​ក្នុង​ការ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​ឆ្លើយ​នូវ​អ្វី​ដែល​អ្នកស្រី​ចាត់​ទុក​ថា ជា​ការ​ពិត ក្នុង​សំណុំ​រឿង​នៅ​ភូមិ​ប្រម៉ា​នោះ។ អ្នកស្រី​ថា ការ​ឆ្លើយ​របស់​គាត់​អាច​ធ្វើ​ឲ្យ​អាជ្ញាធរ ឬ​អ្នក​ភូមិ​រស់​នៅ​ជាមួយ​គ្នា​ដែល​មាន​ទំនោរ​ទៅ​ឈ្មោះ ប៊ុន រដ្ឋា ខឹងសម្បា ហើយ​អាច​ធ្វើ​ទុក្ខបុកម្នេញ​ដល់​គ្រួសារ​របស់​គាត់៖ «យើង​ទៅ​ឆ្លើយ​បំភ្លឺ​ច្បាស់លាស់ ពិត​ប្រាកដ ដែល​យើង​មើល​ឃើញ យើង​ថា​ប៉ុណ្ណឹង។ គេ​មិន​ចិត្ត​ដូច​យើង គេ​ចង់​និយាយ​ចង់​ពន្លើស​ពាក្យ​អី​អ៊ីចឹង​ទៅ ដល់​យើង​និយាយ​ត្រង់​អ៊ីចឹង​ទៅ យើង​នៅ​ស្រុក​ក្នុង​ភូមិ​នៅ​ឯ​ណេះ ខ្លាច​គេ​ធ្វើ​បាប​យើង​នៅ​ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ​ទៀត»។
ទោះ​ជា​យ៉ាង​ណា លោក ម៉ែន គន្ធា នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​កំពង់ដំរី បញ្ជាក់​ថា អ្នក​ភូមិ​ទាំង​នោះ​នឹង​មាន​កិច្ចការពារ​យ៉ាង​ល្អ​ពី​សមត្ថកិច្ច ហើយ​ពួកគេ​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់។ លោក​បន្ត​ថា អ្នក​ភូមិ​ទាំង​នោះ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ពី​ខេត្ត​ក្រចេះ ទៅ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា គឺ​មុន​ពេល​បើក​សវនាការ​មួយ​ថ្ងៃ។ ចំពោះ​ដោយ​ថ្លៃ​សោហ៊ុយ និង​ថ្លៃ​ស្នាក់នៅ អាជ្ញាធរ​ជា​អ្នក​ទទួល​ខុស​ត្រូវ។
វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក សុក សំអឿន មេធាវី​ការពារ​ក្តី​ឲ្យ​លោក ម៉ម សូណង់ដូ បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា តែ​កន្លង​មក​លោក​ធ្លាប់​បង្ហាញ​ជំនឿ​យ៉ាង​មុត​មាំ​ថា រឿង​ក្ដី​នេះ​នឹង​ឈ្នះ​មួយ​រយ​ភាគ​រយ ប្រសិន​បើ​រឿង​រ៉ាវ​នេះ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ផ្នែក​នយោបាយ។
អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​ច្រើន​លើក​រិះគន់​ រដ្ឋាភិបាល​ថា បាន​ទម្លាក់​កំហុស​លើ​លោក ម៉ម សូណង់ដូ ដើម្បី​រក​អ្នក​ទទួល​ទោស​ជំនួស​ឲ្យ​សកម្មភាព​ចុះ​បង្ក្រាប​របស់​រដ្ឋាភិបាល​ លើ​ពលរដ្ឋ នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​បាន​បណ្ដាល​ឲ្យ​ក្មេង​ស្រី​អាយុ ១៤​ឆ្នាំ​ម្នាក់​ស្លាប់។
តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​លោក ម៉ម សូណង់ដូ នៅ​ពន្ធនាគារ​ព្រៃស ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ផ្ដួចផ្ដើម​គំនិត​ប្រឆាំង​អ្នក​សាធារណៈ ធ្វើ​កុបកម្ម​ជ្រៀតជ្រែក​ខុស​ច្បាប់​នៅ​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់កាប់​អាវុធ​ខុស​ច្បាប់ និង​ប្រឆាំង​អាជ្ញាធរ​ស្រប​ច្បាប់៕

CCHR ជំរុញ​ឲ្យ​រដ្ឋាភិ​បាល​ការ​ពារ និង​បញ្ចប់​ភាព​ភ័យ​ខ្លាច​ ចំពោះ​អ្នក​ដែល​ហ៊ាន​រិះ​គន់​រដ្ឋាភិ​បាល

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ​ជំរុញ​​ឲ្យ​​រដ្ឋាភិ​បាល​កម្ពុជា​​ ​ការ​ពារ​​និង​​បញ្ចប់​​ភាព​ភ័​យ​​ខ្លាច​​ចំពោះ​​អ្នក​​​សារ​ព័ត៌​​មាន និង​​អ្នក​សរ​សេរ​ប្លុក​​​ដែល​​ហ៊ាន​​រិះ​គន់​​រដ្ឋាភិ​បាល​។
នៅ​​ក្នុង​​របាយ​ការណ៍​​ស្តីពី​​គោល​​នយោបាយ​​​សង្ខេប​លទ្ធ​ផល​​​នៃ​​ កិច្ច​​ពិភាក្សា​​តុ​មូល​​ ស្តី​ពី​​សេរី​​ភាព​​បញ្ចេញ​​មតិ របស់​​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា​​​​​ចំនួន​​៦ទំព័រ ដែល​​ចេញ​​ផ្សាយ​​នៅ​ពេល​ថ្មីៗ​​នេះ បាន​​សរ​សេរ​​ថា​​ អ្ន​ក​សារ​ព័ត៌​មា​ន​ និង​​អ្នក​សរសេរ​​ប្លុក មាន​ភាព​ភ័យ​​ខ្លា​ច​ ក្នុង​​ការ​​សរ​សេរ​​អត្ថ​បទ​​រិះ​គន់​​រដ្ឋាភិបាល ​​​នៅ​ពេល​​ដែល​​​ក្រុម​​អ្នក​​ទាំង​​នោះ​ ត្រូវ​​បាន​ចាប់​​ខ្លួន ​ឬ​​រំលោភ​​បំពាន​​លើ​​រូប​រាង​កាយ។​
​របាយ​ការណ៍​​​​​ដ​ដែល​​នេះ បាន​​ផ្តល់​អ​នុសាសន៍​​ដល់​​​រដ្ឋាភិបាល​​ថា​ ​​គួរ​តែ​​​បញ្ចប់​វប្ប​ធម៌​​​ភ័យ​ខ្លា​ច​ និង​​ការ​ពារ​​​ក្រុម​​អ្នក​​ទាំង​​នោះ ​ជា​ជាង​​ធ្វើ​ទុក្ខ​​បុក​​ម្នេញ​​លើ​​បុគ្គល​ដែល​​ហ៊ាន​រិះ​គន់​​ រដ្ឋាភិបាល​។ ​អង្គ​ការ​សិទ្ធិ​មនុស្ស​មួយ​នេះ ទាម​ទារ​ឲ្យ​ផ្តន្ទា​ទោស​​​ចំពោះ​​បុគ្គល​ណា​ដែល​​​គំរាម​​កំហែង​ ​និង​រំលោភ​​បំពាន​​​​​​លើ​​អ្នក​សារ​ព័ត៌​មាន​ ឬ​អ្នក​សរ​សេរ​​ប្លុក​។​ តែ​ទោះ​ជា​យ៉ាង​​ណា របាយការណ៍​ដដែល​បន្ថែមថា​ រដ្ឋាភិបាល​អាច​ធ្វើ​​បែប​នេះ​បាន​ ​លុះ​​ត្រា​​តែ​​ធានា​​ថា​ តុលាការ​​​​ឯករាជ្យ​​​និងមិ​ន​​មាន​​អំពើ​ពុ​ក​​រលួយ​។
យោងតាម​​រដ្ឋធម្មនុញ្ញ ​មាត្រា ៤១ ចែង​ថា​ ​ប្រជាពល​រដ្ឋ​ខ្មែរ​​គ្រប់​​រូប​​មាន​​សិទ្ធិ​សេ​រី​ភាព​​ក្នុង​​ការ​​ បញ្ចេញ​​មតិ​ សិទ្ធិ​សេរី​ភាព​ខាង​ព័ត៌​មាន​ សេរី​ភាព​​ខាង​ការ​​បោះ​ពុម្ភ​ផ្សាយ​ និង​​សេរី​ភាព​​ខាង​ការ​​ជួប​​ប្រជុំ៕

Petition | Help us Stop the Illegal Deforestation of Prey Lang Forest in Cambodia | Change.org







Help us Stop the Illegal Deforestation of Prey Lang Forest in Cambodia

by Prey Lang 
Phnom Penh, Cambodia
SPECIAL POST: The Prey Lang Network Mourns the Death of Chut Vuthy
On April 16th, 2012, Chut Vuthy, a partner in the fight to stop illegal logging throughout Cambodia, was shot to death by Military Police. Vuthy refused to hand over memory cards containing photos of a company incursion into publically held land. He is the most prominent activist to die in Cambodia since 2004.
Network leaders were on hand at Vuthy's funeral, and have joined in protests since his death. They say that they do not live in fear following Vuthy's death, but instead will continue his work: "We will face problems, and we will struggle. We have experienced all sorts of problems with land disputes but we are not afraid." - Doung Douem
By signing this petition, your voice is added to those against the silencing of activists; please support the Prey Lang Network's efforts to end exploitative land concessions and illegal logging. 

About Prey Lang and its Environmental Significance
Prey Lang is the last large primary forest of its kind on the Indochinese peninsula. Inclusive of seven distinct ecosystems including unique primordial forest, Prey Lang’s biodiversity is exceptionally high, including at least  40 endangered plant and animal species.
As a primary watershed, regulating water and sediment flow to the Tonle Sap Basin, and as an important spawning area for fish, Prey Lang is vital for Cambodia’s long-term environmental sustainability and people’s food and water security. With among the highest carbon sequestration values in the region, it is a powerhouse for fighting global warming.
About 200,000 people, mostly indigenous Kuy, live around the forest and are dependent on it for their livelihoods and culture.
The Fight to Save Prey Lang: A Community Unites
The Prey Lang community, which represents mostly indigenous Kuy communities around the forest, are taking the lead in the fight to save Prey Lang.  They have petitioned the government on numerous occasions to protect Prey Lang and cooperate with relevant government agencies to co-manage the Forest, while staving off encroachment by private sector interests.
“We [the Kuy] have been here for generations, and the forest did not disappear,” Ru Lark, network member and Kuy elder, said.  “We know how to take care of the forest but in the face of new development we need the government’s commitment and help to protect and manage the forest in a sustainable way.”
Cambodia’s Forestry Administration has identified Prey Lang as an important area for conservation, with high potential for carbon-credit financing. But the fact that Prey Lang remains unprotected and that concessions continue to be awarded even in primary forest, calls that plan into question.
Developments around the forest have now accelerated markedly.  Rubber concessionaires are clearing both community-use forest and primary forest.  New roads are ushering in migrants and illegal logging. High gold prices have motivated a rash of illegal gold mines, using toxic chemicals, along Prey Lang’s rivers
What They’re Doing
Responding to these rapid changes, the community has united to form a citizens’ brigade. Their actions have included both local and national-level events. Inspired by the film “Avatar,” they attracted national and international attention to Prey Lang in colorful demonstrations in Phnom Penh and Siem Reap.
Network members have also:
-       Staged repeated protests in and around Prey Lang, including a 10-day “occupation” of the forest to call public attention to illegal logging and land concessions, and road blocks to hinder the transport of illegal timber,
-       Collected over 30,000 sign-ons for  a petition to save Prey Lang, presented to the Royal Government of Cambodia,
-      Initiated forest patrols, including youth groups, to challenge  illegal logging and clearing,
-       Mapped various areas of the forest to track government concessions and illegal activities and to document their own forest claims,
-       Conducted simple biodiversity surveys to document species important for community livelihoods and traditional practices,
-       Attracted a national following, including a coalition of civil society organizations who support their cause, even though they do not live in the Prey Lang area, and
-       Intimidated companies operating illegally by demonstrating the power of community action and community cohesion
“This forest is important for everyone,”  Phai Vun Leang, 48, asserted. “Without forest, there is  no life. In the Kuy language, Prey Lang means “our forest.”  This forest is for everyone.  Prey Lang is our forest but it is your forest, too. You can help save it.”
What Comes Next
The Royal Government of Cambodia has recently drafted a Sub-Decree which would provide for the establishment of a Prey Lang Forestry Protected and Biodiversity Conservation Area. While the sub-decree represents a positive step forward, Prey Lang community members are concerned that the designated area excludes important areas of forest while also cutting many of  surrounding communities from the forest and making the boundary of the forest largely concessions, a plan that it unlikely to be effective in saving either the forest or the communities which depend on it.
International attention that advocates for the protection of the forest and for respecting the rights of forest communities, including their engagement in forest management, is urgently needed. The Royal Government of Cambodia has consistently shown itself positively influenced by international attention. Help us to shine the spotlight on Prey Lang in order to protect the forest and its communities.
How to Help
1.    Sign this petition!
2.    Like ‘Prey Lang: Its Your Forest Too’ on facebook
3.    Follow @preylangforum on twitter
4.    View Mathieu Young’s photos from his February 2012 trip on www.mathieuyoung.com
5.    Visit www.preylang.com/takeaction to learn more
Add your voice today to help save Prey Lang Forest. Prey Lang is your forest, too.

ស្រ្តី​ក្រីក្រ​កម្ពុជា​ជា​អតីត​អ្នក​បុរី​កីឡា​រស់​នៅ​ជើង​ភ្នំ​បាត ​លក់​សក់​​របស់​​ខ្លួន​​ដើម្បី​គ្រួសារ

borikila-hair-leak
ស្ត្រីអតីតអ្នក​បុរីកីឡា ព្យាយាមថែរក្សាសក់របស់ពួកគេទុកដើម្បីលក់ (រូបថត ថុល ស្រីលក្ខណ៍)
ស្ថិត ​​ក្នុង​​សភាព​​ភ្លេច​​មុខ​​ភ្លេច​​ក្រោយ ​អ្នក​ស្រី​ ទូច ក​ញ្ញា ​បាន​និយាយ​ស្ទើរ​មិន​ចេញ​ ដោយ​​សារ​​តែ​មាន​ភាព​អៀន​ខ្មាស់​​​ជា​​ខ្លាំង​។ នាង​​ពោល​​ពាក្យ​​ដោយ​​ក្ដី​​អាឡោះ​​អាល័យ​​ជា​​​ខ្លាំង ​​ការ​​​​ដែល​​​សក់​របស់​​នាង​ត្រូវ​បាន​កាត់​​​​លក់​ ​នៅ​ពេល​​​វា​ដុះ​​​បាន​​​ដល់​ជិត​ចង្កេះ​ហើយ​​​នោះ​ ប៉ុន្តែ​​នាង​​​និយាយ​​ថា ​មុន​នឹង​គាត់​សំរេច​កាត់​សក់​លក់​ គឺ​គាត់​បាន​សុំ​ខមាល​ទោស​​​ជា​មុន​ ដល់​អ្នក​ថែ​រក្សា​សិរសា​របស់​នាង ៖”មក ​ពី​ខ្ញុំ​អត់​ហូប​អត់​ស៊ី ហើយ​ណា​មួយ​​កូន​​ខ្ញុំ​គាត់​អត់​អញ្ចឹង ខ្ញុំ​ដាច់​ចិត្ត​លក់​សក់​ទៅ។​ខ្ញុំ​អត់​បាន​គិត​ផង។ គឺ​សំខាន់​ ការ​អត់​ស៊ី​។ ជួនកាល​មាន​ពេល​ខ្លះ​ខ្ញុំ​ដេក​អត់​បាយ​។កូន​ខ្ញុំ​ដេក​អត់​បាយ មាន​បាយ​ហូប​ក៏​មាន​ដែរ ។​ខ្ញុំ​រស់​នៅទីនេះ ខ្ញុំ​វេទនា​ណាស់ ។ ទោះបី​ខ្ញុំ​នៅ​ផ្ទះ​នៅ​ភ្នំ​ពេញ​ ក៏​ប្ដី​ខ្ញុំ​ធ្វើ​ការ​រើស​អេត​ចាយ​ក៏​ខ្ញុំ​បាន​ស៊ី”​។ អ្នក​ស្រី ទូច​ កញ្ញា ​មាន​អាយុ​ ៣០​ឆ្នាំ ​មា​ន​​កូន​តូចៗ​៤​នាក់។​ នាង​ជា​ស្រ្តី​ម្នាក់​ក្នុង​​ចំណោម​ស្ត្រី​​​ជាង​​​១០​​នាក់ ​​បាន​​ប្រាប់​​ថា​ ពួក​គាត់​ជា​​អ្នក​​លក់​​​សក់​​ឲ្យ​​ឈ្មួញ​​កណ្ដាល​ ដែល​​បាន​​​​​មក​​ទិញ​ដល់​ទី​ជើង​ភ្នំ​បាត​​។ នាង​និយាយ​មួយ​មាត់​ណា​ គឺ​មាន​យំ​រហូត​ព្រោះ​នាង​ថា​ ទី​​បំផុត​​​កាល​​​មក​​រស់​​នៅ​ជើង​ភ្នំ​បាត ​ដែល​តាម​ការ​ជម្លៀស​​ចេញ​កាល​​ពី​ខែ​មករា​​ ធ្វើ​​ឡើង​ដោយ​ក្រុម​​​ហ៊ុន​​​ផាន​​អ៊ី​ម៉ិច​ ដូច​យក​មនុស្ស​​​មក​បំបោះ​ចោល​ដូច​​នេះ​ដែរ ​។​
ភាព​​ក្ដុល​ក្ដួល​របស់​​នាង​ ទូច កញ្ញា ​បាន​ធ្វើ​អោយ​ស្រ្តី​​ម្នាក់​​ទៀត​ ដែល​​អង្គុយ​​ជាប់​​គ្នា​បាន​​សម្រង់​​ទឹក​​ភ្នែក​​មួយ​​រំពេចន៍​​​​។ នេះ​គឺ​នាង​ រស់ សុគា ​អាយុ​២៤​ឆ្នាំ ​ដែល​មាន​កូន​ពីរ​​នាក់​ក្នុង​បន្ទុក ​ហើយ​ជា​ស្ត្រី​មេម៉ាយ​ ប្ដី​ដើរ​ចាក​ចោល ៖”ខ្ញុំ​វេទនាណាស់​ ខ្ញុំ​មក​ទី នេះ​ខ្ញុំ​វេទនា​ខ្លាំង​មែន​ទែន​ ជួយ​ឲ្យ​ក្រុម​ហ៊ុន​ដោះ​ស្រាយ​ឲ្យ​ខ្ញុំ​ចាប់​ៗមក​” ។​
​ស្តាប់សម្លេង៖   ជីវិត​កាន់​តែ​អភ័ព្វ​ទៀត​នោះ​ មាន​ស្ត្រី​ពិការ​​ភ្នែក​​ម្ខាង​​ដោយ​សារ​​តែ​​ប៉ូលីស​​​វាយ​ត្រូវ​កែវ​​ ភ្នែក​​របស់​​​គាត់​  ​​​ហើយ​មេម៉ាយ​ទៀត​នោះ​ គឺ​អ្នក​​ស្រី ​ខៀវ ​ឡៃ ​អាយុ ​៣៨​ឆ្នាំ ​បាន​គេច​មុខ​​មិន​​​ចង់​​និយាយ​រឿង​​ប្រាប់​ អ្នក​សារ​ព័ត៌​មាន​ទេ​ពី​ជីវិត​​គ្រួសារ​​របស់​​គាត់ ​ប៉ុន្តែ​គាត់​និយាយ​​​​​ថា​ ការ​មក​រស់​នៅ​ជើង​ភ្នំ​បាត​ ឬ​ភ្នំ​ព្រះរាជ្យ​ទ្រព្យ​រយៈ​ពេល​៩​ខែ​មក​នេះ ​អ្វី​ដែល​សេស​​សល់​ ពី​ការ​​រស់​នៅ​បុរី​កីឡា​ គឺ​​គ្មាន​សល់​ក្រៅ​ពី​សក់​នោះ​​​ទេ​។ ​​ហេតុ​​​​នេះ​​ហើ​យ​បាន​ជា​អ្នក​ស្រី​ដាច់​ចិត្ត​កាត់​សក់​លក់​ឲ្យ​ឈ្មួញ ​ដែល​ឡើង​​មក​​ទិញ​​ដល់​ទីនេះ​។ អ្នក​ស្រី​ ខៀវ ​ឡៃ ​បាន​បង្ហាញ​អារម្មណ៍​ដូច​​នេះ​​ថា ៖”​យើង​ត្រូវ​តែ​​បង្ខំ​ចិត្ត​លក់​ ដើម្បី​ជីវភាព​យើង ដើម្បី​ក្រពះ​យើង។ យើង​ត្រូវ​តែ​តស៊ូ​គ្រប់​ឧបសគ្គ។​ យើង​ត្រូវ​តែ​លក់។​ បើ​យើង​មិន​លក់​យើង​ដាច់​ពោះ​ហើយ​។​យើង​អត់​មាន​អី​ដោះ​ដូរ។ យើង​អត់​មាន​របស់​អី​នឹង​លក់​ដូរ​តទៅ​ទៀត​​ យើង​មាន​តែ​សក់​” ។​ បើ​តាម​អ្នក​ភូមិ​ និង​ស្ត្រី ​ដែល​បាន​លក់​សក់​ក្បាល​របស់​ខ្លួន​​ឲ្យ​ឈ្មួញ​ ​ឲ្យ​ដឹង​​ថា ​ឈ្មួញ​​ដែល​ចុះ​មក​ទិញ​ដល់​ជើង​ភ្នំ​បាត ​គឺ​ជា​ឈ្មួញ​ជន​ជាតិ​វៀត​ណាម​។ ​​ស្ត្រី​​​អតីត​​​​បុរី​​កីឡា ​​ដែល​​​កាត់​សក់​​​​​លក់​ ​គឺ​ត្រឹម​​កញ្ចឹង​ក​ បើ​សក់វែ​ង​ជិត​ដល់​ចង្កេះ​ហើយ​ ច្រើន​គឺ​អាច​​​លក់​​បាន​​២០​​ដុល្លារ ​​និង ​​ខ្លី​ជាង​នេះ​បាន​ត្រឹម​១០​​ដុល្លារ​ ​។ ស្តី្រ​​ដែល​​បាន​​កាត់​​ស​​​ក់​ក្បាល​ខ្លួន​​លក់​ និយាយ​ដូច​គ្នា​​ថា ​ទំនង​ជា​ជៀស​​មិន​​រួច​​ទេ​ រយៈ​​ពេល​ ​៥​ខែ​​ទៀត ​​សក់​របស់​ពួក​គាត់ ​និង​ត្រូវ​ឈ្មួញ​​វៀត​ណាម​ម​ក​សុំ​គាត់​ទិញ​​ម្ដង​​ទៀត ​ប៉ុន្តែ​​ពួក​​គាត់​​និយាយ​​ថា​​ បើ​​ប្ដី​​​ពួក​​គាត់​​​មាន​មុខ​របរ​ជាប់​​​​ ទោះ​ជាធ្វើ​​ស្រែ​​ស៊ី​ឈ្នួល​​រាស់​ដី​ឲ្យ​​​​គេ ​​ឬ​ជាង​​សំណង់​​រក​​ប្រាក់​បាន​គ្រាន់​​តែ​​ទប់​​ទល់ ​ល្ងាច​ដល់​ព្រឹក​​ពួក​គាត់​​​លែង​​​កាត់​​សក់​​លក់​​ទៀត​​ហើយ។​ ​ បុរស​​ម្នាក់​​ ដែល​​និយាយ​​ពោល​​ពាក្យ​​ស្ដាយ​​​សក់​​​ប្រពន្ធ​ ​និយាយ​​ដោយ​​ភាព​​ខ្មាស់​​​អៀន​​​​ថា ​​​ត្រកូល​​របស់​​គាត់​ ​ដើម​ឡើយ​​ជា​​អ្នក​​ប្រកាន់​​​ការ​​​រឿង​​​អបិយ​​​ជំនឿ ​​តែ​ឥឡូវ​នេះ​ ​​ពេល​​​​​​វេលា​​ជា​​អ្នក​​កំណត់​​ថា​​មិន​ចេះ​បត់​បែន​ គឺ​កូន​តូច​ក្នុង​បន្ទុក​នឹង​​​ដាច់​ពោះ​ស្លាប់​​ នៅ​ថ្ងៃ​​​​ណា​​​​​​​មួយ​​ ដោយ​សា​រតែ​រឿង​អត់​បាយ​ទទួល​ទាន​។​ បុរស​​​​នេះ​​មាន​ឈ្មោះ​ថា​ កែវ ស្រាវ ៖”អាណិត​ប្រពន្ធ​ហើយខ្មាស់គេទៀត​ អារឿង​លក់​សក់។​​​ ប៉ុន្តែ​ធ្វើ​ម៉េច​ណាហ្នឹង​វា​រងគ្រោះ​ ដោយសារ​ដោះ​ទាល់​ម្ដងកាល។​​ ជា​ពិសេស​ខ្ញុំ​ទឹក​ដោះ​គោ​កូន​ខ្ញុំ​កើត​មក​អត់​មាន​ទឹក​ដោះ។​ អញ្ចឹង​ទៅ​បាន​ជា​លក់​សក់​លក់​អី​ទៅ។​ទិញ​ទឹក​ដោះ​គោ​ឲ្យ​កូន​បៅ​” ។​ ​បើ​តាម​​តួ​លេខ​គ្រួសារ​​អតីត​អ្នក​បូរី​កីឡា ​ដែល​​អត់​បាយ​ទទួល​ទាន​ គឺ​មាន​​ជាង ​១៣៤​គ្រួសារ ​គឺ​ខ្វះ​ទាំង​ព្រឹក​ខ្វះ​ទាំង​​ល្ងាច​ ​ហើយ​​អ្នក​​​ដែល​​​កំពុង​​រស់​​នៅ​​ក្រោម​តង់​​លិច​មុខ​លិច​​ក្រោយ ​មាន​ជាង​៣០​គ្រួសារ ​។ បុរស​ម្នាក់​ដែល​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ចាត់​ទុក​ថា ​ជា​តំណាង​សហ​គមន៍​ គឺ​លោក ជា ​នី និយាយ​​ថា ​ឥឡូវ​នេះ​សហគមន៍​របស់​គាត់​លំបាក​ខ្លាំង​ណាស់​លំបាក​​ គឺ​ការ​រក​ប្រាក់​ទទួល​​ទាន​​ជា​ប្រចាំ​ថ្ងៃ​ដោយ​សារ​តែ​មក​រស់នៅ​ទីនេះ​ គ្មាន​ផ្សារ​គ្មាន​សា​លា​​រៀន​ គ្មាន​មុខ​​របរ​​ដែល​​អាច​​ឲ្យ​​កូន​តូច​ជួយ ​ដើរ​លក់​ដុំ ​រើស​អេត​ចាយ​ដូច​​នៅ​​ភ្នំពេញ​នោះ​ទេ ​។​ លោក ជានី ​ទទូច​សុំ​ឲ្យ​លោក​នាយក​រដ្ឋ​​មន្ត្រី​​ ហ៊ុន​ សែន​ ជួ​យ​រក​មុខ​របរ និង​ជួយ​ឲ្យ​​​បាន​​​​ដី​មួយ​ឡូ ​ដើម្បី​​មាន​ផ្ទះ​នៅ​ពិត​បា្រកដ​ និង​មានដីធ្វើចម្ការ ៖”​រាជ​ រដ្ឋាភិបាល​សូម​គិត​ពី​ប្រជាពល​រដ្ឋ​ផង។​ ហើយ​ពួក​គាត់​នៅ​កន្លែង​នេះ​គឺ​គាត់​ទាម​ទារ​តែ​ជម្រក ខុស​ពី​ជម្រក​គាត់​អត់ទាម​ទារ​ទេ ។សម័យ​នេះ​ទៅ​ធ្វើ​អ្វី​ក៏​បាន​ប្រាក់​ដែរ គ្រាន់​តែ​តិច​ឬច្រើន ហូប​គ្រាន់​ឬ​មិន​គ្រាន់​”​។​ ​បើ​តាម​ស្ថិតិ​ក្រៅ​ផ្លូវ​ការ​ មាន​ប្រជា​ពល​​រដ្ឋ​កម្ពុជា​ស្ថិត​នៅ​ក្រោម​​ខែ្ស​បន្ទាន់​ក្រីក្រ​ប្រហែល​ ៣០ភាគរយ​​​ នៅ​ឆ្នាំ​២០១១​។​​ ពួក​​​​គេ​​រក​​ប្រាក់​​​បាន​​មួយ​​ដុល្លារ​​ក្នុង​​មួយ​​ថ្ងៃ។​ ​បើ​និយាយ​ពី​ប្រទេស​ជិត​ខាង​​ទំនង​​​មាន​តែ​​កម្ពុជាទេ ​មាន​វិបត្តិ​ដីធ្លី​ខ្លាំង​ជាង​គេ ​ហើយ​ភាព​ក្រី​ក្រ​​មក​​ពី​វិបត្តិ​​​ដី​​​ធ្លី​​​នេះ​​​​ដែរ​​។ ​ តែ​​យ៉ាង​​នេះ​​ក្ដី​​ នាយក​​រ​ដ្ឋ​​មន្ត្រី​​កម្ពុជា​ លោក​​ ហ៊ុន​ ​សែន​ ​តែង​​​តែ​​​ប្រកាស​​ថា​​ នឹង​​មិន​​បណ្ដោយ​​​​​ឲ្យ​ពលរ​ដ្ឋ​កម្ពុជា​ណា​ម្នាក់​​ស្លាប់​ដោយ​​អត់​បាយ​ ​ទទួល​ទាន​ឡើយ​ ។​ ប៉ុន្តែការ​ដែល​សហ​គមន៍​មួយ​ចាប់​ផ្ដើម​លក់​សក់​ក្បាល​របស់​ខ្លួន​ដូច​ នេះ​ ត្រូវ​បាន​អ្នក​វិភាគ ​​និ​ងអ្នក​ស្រាវ​ជ្រាវ​​ពី​វិបត្តិ​​សង្គម​ ​គឺ​​លោក ​កែម ឡី និយាយ​​ថា ​ទំនង​ជា​លើក​ដំបូង​​​ហើយ ​ដែល​​លោក​បាន​លឺ​ថា​ មាន​ស្ត្រី​ខ្មែរ​ចា​ប់​ផ្ដើម​លក់​សក់​ក្បាល​ដើម្បី​​កូន​​​ដើម្បី​​ចៅ​​​ ដែល​​ករណី​នេះ​លោក​ថា​ អ្នក​ក្រីក្រ​​កម្ពុជា​​កំពុង​​ប្រើ​ប្រាស់​​មុខ​​របរ​​មួយ​​ដែល​​កម្រ​​គេ​ ​ធ្វើ​​បាន​​ដូច​នេះ​ ៖”របៀប​ប្រជាជន​លក់​សក់​ខ្លួន​ឯង​នេះ​ខ្ញុំ​គិតថា ជារួម​សក់គេ​ច្រើន​តែ​កាត់​ចោល​តាម​ប្រពៃ​ណី​ទំនៀម​ទំលាប់​ខ្មែរ។ បើ​យើង​យក​ទៅ​លក់​ទៅ​អី​​អាច​រក​ស៊ី​ដាក់​។ខ្ញុំគិត​ថា​ប្រហែល​ជា​ប្រជាជន​ យើង​ទាល់​មែន​ទែន​ហើយ​”​។ ទោះ​ជា​យ៉ាង​នេះ ​តាម​ផ្លូវ​ពុទ្ធ​ចក្រក៏​​មិន​ជា​ធ្ងន់​ធ្ងរ​ទេ​​ គឺ​ឲ្យ​តែ​អ្នក​ទាំង​នោះ​គាត់​ បូជា​​​សក់​ពួ​ក​គាត់ ​ដោយ​ភាព​បរិសុទ្ធ​ គឺ​ប្រយោជន៍​ឲ្យ​​កូ​ន​​ចៅ​បាន​រស់​ទៅ​មុខ​ទៀត​ ពោល​គឺ​កុំ​ឲ្យ​តែ​ដើរ​​ឆក់​ដើរ​ប្លន់​មាន​មុខ​​របរ​ទុច្ចរិត ​គឺ​មិន​ជា​ការ​អ្វី​ទេ។ ​ព្រះ​​សង្ឃ​ វ៉ង់​ សុភ័ស្ដ ​ដែល​​គង់​​​នៅ​​​វត្ត​​​ឧណ្ណា​លោម ​​រាជ​ធានី​ភ្នំពេញ ​មាន​​សង្ឃ​ដីកា​បញ្ជាក់​ថា​ ៖” បើ​តាម​ផ្នែក​ពុទ្ធ​សាសនា​អត់​មាន​អី​ ផង​។អត់​មាន​និយាយ​ថា មាន​និយាយ​ថាគ្រោះ​កាច​គ្រោះ​អីទេ។​ គ្រាន់​បើ​សិន​ថា នៅ​ក្នុង​សង្គម​ហ្នឹង​គេ​និយម​សក់។​ ហើយ​យើង​កាត់​សក់​អញ្ចឹង​ទៅ យើង​មើល​ទៅមិន​ស្អាត​។ តែថាឲ្យ​មាន​ជាចង្រៃ ឧបទ្រប់ អមង្គលអី​មិន​មែនទេ ជាប់​ទាក់​ទង​នឹង​​ព្រះ ពុទ្ធ​សា​ស​​នា​​”​។ នៅកម្ពុជា​ មាន​ហាង​លក់​សក់​ទិញ​សក់​ក្បាល​មនុស្ស​ធំៗ​មាន ៥​កន្លែង​ ភាគ​ច្រើន​​នៅ​​រាជ​ធា​នី​​ភ្នំពេញ។​ ផ​លិត​ផល​សក់​លក់​ចេញ​មួយ​​គីឡូ​ក្រាម​មាន​តម្លៃ​ជាង២០០​​ដុល្លារ​។ វា​ត្រូវ​នាំ​ទៅ​​ប្រទេស​ដូច​ជា​ហុង​កុង ​ឥណ្ឌា​ អាមេរិក​ និង​ក្នុង​ស្រុក​ ។ ​
មក​​រក​​ទីតាំង​របស់​អតីត​អ្នក​បុរី​កីឡា ​ដែល​ត្រូវ​ជន្លៀស​ទៅ​នៅ​​ជើង​ភ្នំបាត ​ក្នុង​ស្រុក​ពញា​​ឮ​ ​​ខេត្ត​កណ្ដាល ​ខណៈ​នេះ​ម៉ោង​​ប្រហែល​​ជាង៩​ព្រឹក​កុមារ​តូចៗ​ ខ្លះ​មាន​អាយុ ​ជាង​១០​ឆ្នាំ ​ជា​ច្រើន​នាក់​បាន​រត់​លេង​ប្រសេកប្រសាច។​​​  ​ពួក​​គេ​​មិន​បាន​ទៅ​សាលា​រៀន​​ទេ។​ ម្តាយៗ​របស់​ពួក​គេ​​និយាយ​ថា​ អនាគត​កូន​របស់​ពួកគេ​នឹង​ទៅ​ជា​យ៉ាង​ម៉េច​ទេ ​បើ​សូម្បី​ម្ដាយ​របស់​ពួក​គេ​ចាប់​ផ្ដើម​​លក់​សក់​​ក្បាល​ ដើម្បី​ពួក​គេ​ទៅ​ហើយ​នោះ​៕

វប្បធម៌​គាំទ្រ​សម្ដី​​អ្នកធំ​ឬ​មេដឹកនាំ​ប្រទេស​​ចាក់​ឫស​​ក្នុង​​សង្គម​ខ្មែរ

2012-09-02
វប្បធម៌​គាំទ្រ​សម្ដី​របស់​​អ្នកធំ ឬ​មេដឹកនាំ​ប្រទេស ទោះ​ចេញ​ពី​ដួង​ចិត្ត​ពិត ឬ​គ្រាន់​តែ​បំពង​សំឡេង​ហៃអើៗ​តាម​ក្រោយ ដើម្បី​លាភ​សក្ការៈ​ក្តី កំពុង​ចាក់​ឫស​​យ៉ាង​ជ្រៅ​ក្នុង​សង្គម​ខ្មែរ។
RFA/Sok Serey
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១១។
អ្នក​តាម​ដាន​ការ​វិវឌ្ឍន៍​នៃ​ស្ថានការណ៍​សង្គម​ មើល​ឃើញ​ថា វប្បធម៌​នេះ​កើត​ឡើង​ដោយ​ឥទ្ធិពល​អំណាច​ខ្លាំង​ក្លា​ពេក ហើយ​វា​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ប្រទេស​មួយ​នេះ​មិន​ទាន់​ជឿន​លឿន​ខាង​​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាប្រជាធិបតេយ្យ​នោះ​ទេ។ អ្នក​ជំនាញ​វិទ្យាសាស្ត្រ​សង្គម​បាន​បង្ហាញ​ថា វប្បធម៌​ហៃអើ​ដែល​មនុស្ស​មួយ​ក្រុម​គេ​តែង​តែ​កៀរគរ​គ្នា​គាំទ្រ​លើ​សម្ដី​ មេដឹកនាំ​ប្រទេស ឬ​តំបន់​ណា​មួយ​នោះ បាន​បង្ហាញ​ថា មេដឹកនាំ​នោះ​បាន​ប្រើប្រាស់​អំណាច​របស់​ខ្លួន​ដល់​កំពូល​ហើយ។ ការ​ប្រើ​ប្រាស់​អំណាច ឬ​សមត្ថកិច្ច​គ្រប់​យ៉ាង​បែប​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​មនុស្ស​នៅ​ជុំវិញ​ខ្លួន​មិន​ហ៊ាន​ពិភាក្សា​ផ្លាស់​ប្ដូរ ​យោបល់ ឬ​ជំទាស់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​ការ​ភ័យ​ខ្លាច ហើយ​មាន​តែ​វិធី​ម្យ៉ាង​គត់ គឺ​គាំទ្រ​គំនិត​របស់​មេធំ​ បើ​ទោះ​បី​ជា​ការ​គាំទ្រ​នោះ​ខុស​ក៏ដោយ​ត្រូវ​ក៏ដោយ។ អ្នក​វិភាគ និង​ស្រាវ​ជ្រាវ​លើ​ការ​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី បាន​បង្ហាញ​ជុំវិញ​បរិបទ​ដែល​កំពុង​តែ​កើត​មាន​ក្នុង​សង្គម​សព្វ​ថ្ងៃ​​ថា ទម្លាប់​បែប​នេះ​វា​ស្ទើរ​តែ​ជា​ប្រពៃណី​មួយ​ទៅ​ហើយ អោយ​តែ​អ្នក​ដឹក​នាំ​ជាន់​ខ្ពស់​សម្រេច​លើ​រឿង​អ្វី​មួយ គឺ​អ្នក​នៅ​ខាង​ក្រោម​ឱវាទ​ចាំ​បាច់​ត្រូវ​តែ​នាំ​គ្នា​គាំទ្រ​ ដោយ​មិន​បាន​គិត​ពី​ចំណុច​អវិជ្ជមាន ឬ​គុណវិបត្តិ​ទៅ​ថ្ងៃ​អនាគត​យ៉ាង​ណា​នោះ​ឡើយ។ លោក កែម ឡី៖ «ជា​វប្បធម៌ ឥឡូវ​នេះ​ទោះ​បី​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏ដោយ ស្ថាប័ន​ក្នុង​រដ្ឋាភិបាល​ក៏ដោយ ច្រើន​តែ​ចុះ​ហត្ថលេខា​នឹង​គេ​ដែរ ព្រម​នឹង​គេ​ដែរ ទោះ​បី​ក្នុង​ចិត្ត ក្នុង​បេះដូង​មិន​ពេញ​ចិត្ត​ក៏ដោយ។ ចំណុច​នេះ​ឆ្លុះ​បញ្ចាំង​នូវ​បរិយាកាស​នយោបាយ ដែល​ពុំ​ទាន់​មាន​លទ្ធិប្រជាធិបតេយ្យ​ សេរីភាព​ពេញ​លេញ​ក្នុង​ការ​បញ្ចេញ​មតិ ជា​ពិសេស​មតិ​ផ្ទុយ​នេះ​ឯង»។ កន្លង​មក​ថ្មី​នេះៗ ក្រោយ​ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ទៅ​ធ្វើ​បទ​បង្ហាញ​មួយ​នៅ​រដ្ឋសភា​ពី​បញ្ហា​បោះ​បង្គោល​ព្រំដែន​ កម្ពុជា-​វៀតណាម ដោយ​មិន​ឲ្យ​បក្ស​ប្រឆាំង​ដែល​ជា​ម្ចាស់​សំណួរ​ត​មាត់​កាល​ពី​ថ្ងៃ​ទី​១៣ សីហា នោះ គេ​ឃើញ​មាន​ស្ថាប័ន​រដ្ឋ និង​ឯកជន​មួយ​ចំនួន​បាន​សរសេរ​លិខិត ឬ​ញត្តិ​គាំទ្រ​ជា​ហូរហែ ក្នុង​នោះ​ក៏​មាន​បទ​អត្ថធិប្បាយ​គាំទ្រ​ផងដែរ។ បទអត្ថាធិប្បាយ​មួយ​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​កាល​ពី​ថ្ងៃ​​ ២២ ខែ​សីហា ​របស់​លោក អេង យេង ទីប្រឹក្សា​អម​ទីស្តីការ​គណៈរដ្ឋមន្រ្តី​បាន​សសេរ​លើក​តម្កើង​ថា "កម្លាំង​ចលករ​ដ៏​ខ្លាំងក្លា​នៃ​សម័យ​សម្ដេច​តេជោ សែន"។ អ្នក​សរសេរ​បទអត្ថាធិប្បាយ​នេះ​បាន​សម្ដែង​នូវ​ក្តី​រំភើប​ចំពោះ​ការ​ បកស្រាយ​បំភ្លឺ​របស់​លោក ហ៊ុន សែន អំពី​ការ​បោះ​បង្គោល​ខណ្ឌសីមា​កម្ពុជា-​វៀតណាម កាល​ពី​ថ្ងៃ​ទី​០៩ សីហា ឆ្នាំ​២០១២ នៅ​រដ្ឋ​សភា​ជាតិ។ បទអត្ថាធិប្បាយ​បាន​បង្ហាញ​ថា សំនួនវោហារ​ស្ដីពី​បញ្ហា​ព្រំដែន​ក្នុង​រយៈពេល​ជាង ៥​ម៉ោង​ដោយ​គ្មាន​ការ​ឈប់​សម្រាក​នោះ គឺ​ល្អ​ឥត​ខ្ចោះ និង​បាន​ចូល​ទៅ​អង្រួន​ដល់​ក្រអៅ​ដូង​ចិត្ត​ប្រជាជាតិ​ទាំង​មូល ដែល​មិន​ធ្លាប់​មាន​ពី​សម័យ​មុនៗ​មក។ គេ​ចាត់​ទុក​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ខាង​លើ​នេះ​បាន​បញ្ជាក់​ យ៉ាង​ច្បាស់​ថា គ្មាន​អនុភាព​ណា​ខ្លាំង​ជាង​ការ​ដឹក​នាំ​ប្រកប​ដោយ​វីរភាព​ស្នេហា​ជាតិ​ដ៏​ ឧត្ដុង្គឧត្ដម​របស់​សម្ដេច​តេជោ ហ៊ុន សែន បាន​ឡើយ។ អត្ថបទ​អត្ថាធិប្បាយ​មួយ​ទៀត​បាន​សរសេរ​ដោយ​ឈ្មោះឧត្តម សក្តិ ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​នៅ​ក្នុង​ខែ​សីហា នេះ​ដែរ បាន​សរសេរ​បន្ទរ​បែប​ចំអក​ឲ្យ​បក្ស​ប្រឆាំង​ផង និង​លើក​សរសើរ​លោក ហ៊ុន សែន ផង​ថា "បក្ស​ប្រឆាំង​អស់​លេស​សម្រាប់​បោក​រាស្ត្រ​ក្នុង​រឿង​ព្រំដែន"។ បទអត្ថាធិប្បាយ​ដដែល​នេះ​បាន​សរសេរ​ទៀត​ថា បទ​បង្ហាញ​ស្តី​ពី​បញ្ហា​ព្រំ​ដែន​កម្ពុជា-​វៀតណាម ដោយ​សម្ដេច​តេជោ ហ៊ុន សែន ប្រៀប​បាន​ទៅ​នឹង​បំណាក់​ផ្ទាំង​ថ្ម​ភ្នំ​ដ៏​ធំ​សង្កត់​លើ​ក្រុម​ប្រឆាំង​ ឱ្យ​ដួលផ្ងាក​ងើប​ខ្លួន​លែង​រួច​ ហើយ​អំនួត​របស់​ពួក​គេ​នៅ​ពេល​កន្លង​មក​ដែល​យក​បញ្ហា​ព្រំដែន​ក្នុង​ការ​កេង ​ចំណេញ​នយោបាយ​ក៏​ត្រូវ​បាន​បញ្ចប់។ នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ក្នុង និង​ក្រៅ​ប្រទេស​ ​ដែល​តែងតែ​រិះគន់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​កាត់​ទឹក​ដី​ឲ្យ​ទៅ​ប្រទេស​ជិត​ខាង ហើយ​បាន​បណ្ដែតបណ្ដោយ​ឲ្យ​វៀតណាម រំកិល​បង្គោល​​ទ្បាក់​ចូល​ក្នុង​ដី​កម្ពុជា ជា​ច្រើន​រយ​គីឡូម៉ែត្រ​ក្រឡា​ទៀត​ផង។ ស្រប​ពេល​គ្នា​នេះ​ដែរ ប្រធាន​អង្គការ​សហព័ន្ធ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា លោក ថៅ វាសនា។ លោក​មាន​ប្រសាសន៍​គាំទ្រ​ចំពោះ​ការ​អត្ថាធិប្បាយ​បែប​នេះ ហើយ​អង្គការ​លោក​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​គាំទ្រ​នយោបាយ​ឈ្នះៗ​របស់​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ ដូច​ជា​បញ្ហា​ព្រំដែន ការ​កែទម្រង់​លើ​បញ្ហា​ដីធ្លី និង​បញ្ហា​ផ្សេងៗ​ទៀត។ លោក ថៅ វាសនា៖ «សម្ដេច​តេជោ​ដែល​យើង​គាំទ្រ​នោះ គឺ​គាំទ្រ​នយោបាយ​ដែល​មិន​ស៊ី​សាច់​គ្នា​នោះ គឺ​នយោបាយ​ឈ្នះៗ ហេតុនេះ​បាន​ជា​នាយករដ្ឋមន្ត្រី​ជា​វីរជន​មួយ​ដែល​មាន​តម្លៃ​លេចធ្លោ​ជា​សកល ដែល​យើង​មិន​អាច​នឹង​មិន​សរសើរ​មិន​បាន»។ លោក​បន្ត​ថា កន្លង​មក​លោក​សង្កេត​ឃើញ​ថា បក្ស​ប្រឆាំង​ក្ដី ឬ​សង្គម​ស៊ីវិល​មួយ​ចំនួន​ក្ដី​ហាក់​ខ្វះ​សេចក្ដី​ក្លាហាន​ក្នុង​ការ​លើក​ សរសើរ​ដល់​ប្រមុខ​រដ្ឋាភិបាល​ដែល​បាន​ខិតខំ​បំពេញ​កិច្ចការ​ជូន​ជាតិ​ ត្រឹមត្រូវ ​និង​ទទួល​បាន​ជោគជ័យ។ ចំពោះ​លោក​បណ្ឌិត កែម ឡី ​វិញ លោក​មើល​ឃើញ​ថា ការ​គាំទ្រ​ទាំង​ឡាយ​ហាក់​មើល​ឃើញ​តែ​មួយ​ជ្រុង​ ចំណែក​មួយ​ជ្រុង​ទៀត គឺ​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ព្រំដែន​ដែល​ជា​អ្នក​ជួប​បញ្ហា​បាត់​បង់​ដីធ្លី​ ជា​កេរដំណែល​ពី​ដូន​តាន​នោះ គឺ​ពុំ​ទាន់​មាន​ការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​ដឹង​ច្បាស់​ថា ខាត​បង់​ប៉ុន្មាន ចំណេញ​ប៉ុន្មាន​នោះ​ទេ គឺ​បាន​ត្រឹមតែ​បង្ហាញ​ឲ្យ​ឃើញ​តែ​នៅ​លើ​ផែនទី​លើ​ក្រដាស​ប៉ុណ្ណោះ៖ «ពុំ​មាន​អ្នក​ជំនាញ​ព្រំដែន​ណា ស៊ាន ប៉េងសែ ឬ​ក៏ វ៉ា គឹមហុង ឬ​ក៏​គណៈកម្មការ​ទាំង​អស់​នឹង​មិន​ដឹង​ថា បាត់​នៅ​ត្រង់​ណា​ទេ អ្នក​ដែល​ដឹង​បាត់​ពិត គឺ​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន»។ លោក​បារម្ភ​ខ្លាច​សកម្មភាព​លើក​សរសើរ​ថ្នាក់​ដឹកនាំ​បែប​នេះ​ក្លាយ​ទៅ​ជា ​ទម្លាប់​ថ្មី​មួយ​ទៀត ដែល​មនុស្ស​បង្រៀន​គ្នា​ឲ្យ​ចេះ​និយាយ​កុហក មិន​ហ៊ាន​និយាយ​ត្រង់ និយាយ​អ្វី​ដែល​ចេញ​ពី​បេះដូង​ដែល​ខ្លួន​មើល​ឃើញ​ពិត​ប្រាកដ​នោះ​ទេ។ បញ្ហា​នេះ​អាច​បណ្ដាល​មក​ពី​ពួកគេ​ចង់​សន្សំ​សុខ ឬ​មិន​ចង់​នាំ​ទុក្ខ​ដល់​ខ្លួន​ អ្នក​ខ្លះ​ទៀត​ចង់​បាន​មុខ​មាត់ បុណ្យ​សក្ដិ និង​លាភ​សការៈ​ផ្សេងៗ​ជាដើម៖ «បើ​យើង​នៅ​តែ​អ៊ីចឹង​បាន​ន័យ​ថា អាជ័យ​ធ្លាក់​ទឹក​ហៃអើៗ ដោយ​អត់​នាំ​គ្នា​ជួយ​កែលំអ​នោះ​ទេ ខុស​ក៏​គាំទ្រ​ត្រូវ​ក៏​គាំទ្រ»។
ទន្ទឹម​គ្នា​នេះ​ចំពោះ​អ្នក​ណា​ដែល​ហ៊ាន​រិះគន់ ឬ​ជំទាស់​នឹង​គំនិត​របស់​អ្នក​ធំ​នោះ គេ​តែង​តែ​ចោទ​ប្រកាន់​ថា ជា​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល ធ្វើ​ឲ្យ​ខូច​សណ្ដាប់​ធ្នាប់​សាធារណៈ បង្ក​អសន្តិសុខ​សង្គម​ជាដើម។ ជាក់ស្ដែង​ដូច​ជា​សកម្មជន​ព្រំដែន លោក រ៉ុង ឈុន លោក ម៉ម សូណង់ដូ ជាដើម សុទ្ធ​តែ​ធ្លាប់​បញ្ចេញ​មតិ​ពី​បញ្ហា​ព្រំដែន ហើយ​អ្នក​ទាំង​នោះ​ត្រូវ​រដ្ឋាភិបាល​ចោទ​ប្រកាន់ និង​បាន​ចាប់​ដាក់​គុក ហើយ​មាន​ខ្លះ​ទៀត​ត្រូវ​រត់​ចោល​ស្រុក​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។
អ្នក​វិភាគ​បញ្ហា​សង្គម​និយាយ​ថា បញ្ហា​នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ដឹកនាំ​សង្គម​មួយ​ជា​លក្ខណៈ ​បុគ្គល​និយម និង​បក្ស​ពួក​និយម ហើយ​ការ​ដឹក​នាំ​របៀប​នេះ​គេ​តែង​តែ​រក​លេស​ដើម្បី​បំបិទ​សំឡេង​អ្នក​ដែល​ មាន​ទស្សនៈ​ផ្ទុយ​ពី​បក្ស ឬ​ក្រុម​របស់​គេ​នោះ។
អ្នក​វិភាគ​យល់​ឃើញ​ទៀត​ថា បើ​សិន​ជា​បញ្ហា​នេះ​កាន់​តែ​រីក​ធំធាត់​ទៅ​នោះ វា​ជា​គ្រោះថ្នាក់​មួយ​ដល់​ការអភិវឌ្ឍន៍ និង​ការ​កសាង​ប្រទេស​មួយ​ប្រកប​ដោយ​នីតិរដ្ឋ និង​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ និង​មិន​មាន​តុល្យភាព​នៃ​អំណាច និង​ការ​រក​ទទួល​ទាន​នៅ​ក្នុង​សង្គម​នោះ​ឡើយ៕